ក្រោយបរាជ័យម្ដងរួចមក Barcelona នៅតែសញ្ជឹងចង់បាន Sterling មកជំនួស Messi

15806
  • យោងតាមសារព័ត៌មាន Diario Sport បានឱ្យដឹងថាក្លឹប Barcelona នឹងព្យាយាមចុះហត្ថលេខាជាមួយ Raheem Sterling នៅរដូវដោះដូរកីឡាកររដូវរងារខាងមុខ។
    កីឡាករអន្តរជាតិអង់គ្លេសរូបនេះបានយល់ព្រមផ្លាស់ទៅលេងនៅកីឡដ្ឋាន Camp Nou នៅពេលដែលក្រុមកាតាឡានបានស្នើរនាំយកតារាឆ្នើមរូបនេះនៅរដូវក្តៅ។ កិច្ចព្រមព្រៀងខ្ចីជើងមិនបានកើតឡើងទេនៅខែសីហា ប៉ុន្តែឥឡូវនេះក្រុម Barcelona បានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះហត្ថលេខាលើខ្សែបម្រើស្លាបរូបនេះក្នុងការផ្ទេរជាអចិន្ត្រៃយ៍។
    Sterling វ័យ ២៦ ឆ្នាំបានក្លាយជាកីឡាករដ៏សំខាន់នៅ Man City ចាប់តាំងពីចូលរួមជាមួយពួកគេកាលពីឆ្នាំ ២០១៥។ គាត់បានស៊ុតបាល់បញ្ចូលទី ១១៥ គ្រាប់ និង Assists ៨៧ លើកក្នុងការបង្ហាញខ្លួន ២៩៧ លើកសម្រាប់ក្រុមមេឃខៀវ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី