Berbatov អះអាងថា ការវិលត្រឡប់របស់ Ronaldo ធ្វើឱ្យ Cavani មិនសប្បាយចិត្តឡើយ

29792
  • Edinson Cavani កំពុងជួបការលំបាកនៅ Manchester United ចាប់តាំងពីការវិលត្រឡប់របស់ Cristiano Ronaldo មកកាន់ទឹកដី Old Trafford វិញ។
    កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះបានមើលឃើញពីសារៈសំខាន់របស់គាត់នៅក្នុងក្រុមរបស់លោក Ole Gunnar Solskjaer កាន់តែថមថយក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ចាប់តាំងពីម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល Ronaldo មកដល់ ហើយយោងតាមអតីតតារាឆ្នើមបិសាចក្រហមលោក Dimitar Berbatov អះអាងថា អតីតខ្សែប្រយុទ្ធ PSG មិនសប្បាយចិត្តទេឥលូវនេះ។ Berbatov បានប្រាប់ Tuttosport ថា៖ “Cavani មិនសប្បាយចិត្តទេ។ គាត់ (Cavani) មានរដូវកាលដំបូងដ៏អស្ចារ្យនៅ United។ ប៉ុន្តែគាត់បានបាត់បង់កន្លែងរបស់គាត់នៅក្នុងឋានានុក្រម ក៏ដូចជាលេខ ៧ របស់គាត់។ ខ្ញុំសង្ឃឹមថា Solskjaer បាននិយាយដោយស្មោះត្រង់ជាមួយគាត់”។
    ខ្សែប្រយុទ្ធអ៊ុយរូហ្គាយវ័យ ៣៤ឆ្នាំខាងលើហាក់បាត់បង់ការចាប់អារម្មណ៍ ចាប់តាំងពីការមកដល់របស់កំពូលខ្សែប្រយុទ្ធវ័យ ៣៦ឆ្នាំ ហើយក្លិបក៏បានដកអាវលេខ៧ របស់គាត់ទៅឱ្យ Ronaldo ថែមទៀតផង។ នេះសុទ្ធសឹងតែអាចធ្វើឱ្យ Cavani មិនសប្បាយចិត្តក្នុងរដូវកាលទី២ របស់ខ្លួននៅក្លិប Manchester United៕ ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី