មិចម៉ាទេពូស៊ី! Messi បង្ហាញការមិនសប្បាយចិត្ត ក្រោយគ្រូបង្វឹកប្ដូរខ្លួនចេញពីការប្រកួត

23650
  • Paris Saint-Germain បានទទួលជ័យជម្នះ ២-១ នៅក្នុងការប្រកួតក្របខ័ណ្ឌ Ligue 1 ប៉ុន្តែមានរឿងមួយចំនួនបានកើតឡើងនៅខាងក្រៅទីលាន។
    នៅនាទីទី ៧៦ គ្រូបង្វឹកក្រុមអ្នកមានបារាំង PSG លោក Mauricio Pochettino បានសម្រេចចិត្តប្ដូរកីឡាករ Leo Messi ចេញ ហើយដាក់ជំនួសវិញដោយខ្សែការពារ Achraf Hakimi ស្របពេលតារាចំណូលថ្មីរបស់ PSG នៅតែមិនទាន់អាចរកគ្រាប់បាននៅឡើយ បន្ទាប់ផ្លាស់មកទឹកដីបារាំងនារដូវក្ដៅនេះ។
    កីឡាករសញ្ជាតិអាហ្សង់ទីនវ័យ ៣៤ឆ្នាំរូបនេះ ត្រូវបានគេសង្កេតឃើញថា ហាក់មិនសប្បាយចិត្តចំពោះការផ្លាស់ប្ដូរនេះឡើយ ដោយសារកាមេរ៉ាចាប់បានឃើញ Messi មិនព្រមចាប់ដៃជាមួយអ្នកចាត់ការទូទៅលោក Mauricio Pochettino ខណៈដែលខ្សែប្រយុទ្ធរូបនេះកំពុងចាកចេញពីទីលាន។
    បច្ចុប្បន្ន PSG កំពុងឈរនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Ligue 1 ប៉ុន្តែការប្រកួតនេះមិនទាន់ត្រូវបានគេចាត់ទុកថាជាការប្រកួតវាស់ស្ទង់ពេលវេលារបស់លោក Pochettino នៅក្លឹបឡើយ។ ប្រសិនបើគាត់មិនអាចធ្វើឱ្យបានល្អបំផុតសម្រាប់ការមានខ្សែប្រយុទ្ធកំពូលទាំង៣ Messi, Neymar និង Kylian Mbappe នោះតំណែងរបស់គាត់នឹងប្រឈមហានិភ័យ៕ ដោយ៖ តារា​

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី