Lionel Messi ៖ យើងត្រូវការ Dembele គាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង

14031
  • កីឡាករ Ousmane Dembele ដែលបានចាកចេញពីក្លឹប Borussia Dortmund កំពុងជួបពេលវេលាដ៏លំបាកមួយនៅឯក្លឹប Barcelona ប៉ុន្តែគ្មាននរណាម្នាក់បន្ទោសគាត់ទេ ។

    Related image

    កីឡាករវ័យក្មេងសញ្ជាតិបារាំងរូបនេះតែងតែបង្ហាញអាកប្បកិរិយាមិនគោរពវិន័យរបស់ក្លឹប ដោយមិនសូវទៅហ្វឹកហាត់ និងពេលខ្លះអង្គុយនៅផ្ទះជាមួយមិត្តភក្តិរបស់គាត់ញ្ញាំភីហ្សាវិញធ្វើមិនដឹង ។ ទោះបីជាយ៉ាងណាក៏ដោយនាពេលថ្មីនេះវាហាក់បីដូចជាខ្សែប្រយុទ្ធស្លាបវ័យ ២១ ឆ្នាំរូបនេះបានធ្វើសកម្មភាពរបស់គាត់ល្អឡើងវិញហើយ ។

    Image result for Ousmane Dembele with Messi

    បន្ទាប់ពីការបង្ហាញទម្រង់លេងដ៏អស្ចារ្យកាលពីប៉ះជាមួយនឹងក្រុម Espanyol ហើយគាត់ថែមទាំងទទួលបានការសរសើរពី Lionel Messi ថែមទៀតផង ។ តារាសញ្ជាតិអាហ្សង់ទីនរូបនេះបានប្រាប់អ្នកយកព័ត៌មានក្រោយពីការប្រកួតថា៖ ” យើងត្រូវការ Dembele គាត់ជាកីឡាករល្អហើយសំខាន់សម្រាប់យើង ។ យើងស្រឡាញ់គាត់ខ្លាំងណាស់ ។ គោលដៅចម្បងរបស់យើងគឺរក្សាការកើនឡើងពិន្ទុ និងបន្តកើនឡើង ” ៕

    Image result for Ousmane Dembele with Messi

    គួរបញ្ជាក់ផងដែរថា ក្លឹបអ្នកមានបុណ្យ FC Barcelona កំពុងបន្តឈរនៅកំពូលតារាក្របខ័ណ្ឌ La Liga នារដូវកាលថ្មី ២០១៨/២០១៩ នេះបើគិតត្រឹមសប្ដាហ៍ទី ១៥ នេះ ដោយដាច់គូរប្រកួតប្រជែងដ៏ធំបំផុតរបស់ខ្លួនក្លឹប Real Madrid ចំនួន ៥ ពិន្ទុ នឹងកំពុងសម្លឹងរកលើកពានរង្វាន់ក្របខ័ណ្ឌលីគកំពូលអេស្ប៉ាញសារជាថ្មី ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី