Manny Pacquiao នឹងឈរឈ្មោះជាប្រធានាធិបតីហ្វីលីពីន ក្នុងការបោះឆ្នោតឆ្នាំ ២០២២

14881
  • និមិត្តរូបប្រដាល់ហ្វីលីពីននិងជាសមាជិកព្រឹទ្ធសភា Manny Pacquiao និយាយថាគាត់នឹងឈរឈ្មោះជាប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ ២០២២ ។
    ប៉ាក់គីអាវបានទទួលការតែងតាំងជាបេក្ខភាពប្រធានាធិបតីពីគណបក្ស PDP-Laban នៅឯសន្និបាតជាតិរបស់បក្សកាលពីថ្ងៃអាទិត្យ ហើយស្ដេចប្រដាល់ពិភពលោករូបនេះសន្យាថា នឹងបម្រើប្រជាជនហ្វីលីពីនដោយស្មោះត្រង់ ប្រសិនបើលោកជាប់ឆ្នោតជាប្រមុខរដ្ឋាភិបាលប្រទេសនៃតំបន់អាស៊ានមួយនេះ។
    ប៉ាក់គីអាវដែលបច្ចុប្បន្នមានអាយុ ៤២ ឆ្នាំបាននិយាយនៅក្នុងសុន្ទរកថារបស់គាត់ថា៖ “ខ្ញុំជាអ្នកប្រដាល់ ហើយខ្ញុំនឹងក្លាយជាអ្នកប្រដាល់ទាំងក្នុងនិងក្រៅសង្វៀន”។
    ស្ដេចប្រដាល់ខាងលើបានបន្ថែមថា៖ “ក្នុងនាមជនរួមជាតិរបស់យើងដែលប្រាថ្នាចង់បានការផ្លាស់ប្តូររដ្ឋាភិបាលដ៏ត្រឹមត្រូវ។ ខ្ញុំអស់ពីដួងចិត្ត ដោយក្លាហាន ហើយសង្ឃឹមដោយការគោរពចំពោះការគាំទ្ររបស់អ្នក”៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី