ប្រធានក្លឹប PSG នឹងផ្តល់ប្រាក់ឈ្នួលចំនួន ១២ លានអឺរ៉ូក្នុងមួយឆ្នាំឱ្យ Rabiot ដើម្បីរក្សារូបគេ

7074

Adrien Rabiot នៅតែមានការសង្ស័យលើអនាគតរបស់គាត់ ដោយបានសួរខ្លួនឯងថា តើខ្ញុំគួរតែស្នាក់នៅឬខ្ញុំគួរតែចាកចេញ? វាហាក់បីដូចជាសំណួរនោះធ្វើឲ្យកីឡាករសញ្ជាតិបារាំងរូបនេះសួរខ្លួនឯងម្តងហើយម្តងទៀត ។ យោងតាមការសែត L’Equipe បានឲ្យដឹងថាខ្សែបម្រើកណ្តាលរូបនេះបានជួបប្រជុំជាមួយអ្នកតំណាងរបស់គាត់ដើម្បីពិភាក្សាអំពីការចាកចេញពីក្លឹប Paris Saint-Germain ។

Image result for Adrien Rabiot

កាលពីដើមសប្តាហ៍នេះ Adrien Rabiot បានធ្វើមិនអើពើចំពោះជំនួបជាមួយប្រធានក្លឹប Paris Saint-Germain លោក Nasser Al Khelaifi លើកិច្ចព្រមព្រៀងថ្មីជាមួយម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 នេះ ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីវិទ្យុ RMC Sport របស់បារាំង ។

Image result for Nasser Al Khelaifi

វាហាក់ដូចជាខ្សែបម្រើរូបនេះមានទំនោរទៅរកការផ្លាស់ប្តូរក្លឹបនៅរដូវក្តៅ ។ យោងតាមពាក្យចចាមអារ៉ាមចុងក្រោយបំផុតរបស់ការសែត L’Equipe បានឲ្យដឹងទៀតថាលោក Al Khelaifi បានទទួលជោគជ័យនៅក្នុងការបញ្ចុះបញ្ចូល Rabiot ឱ្យបន្តស្នាក់នៅទីក្រុងបារីសបន្តទៀត ដោយសន្យាផ្តល់ឱ្យគាត់នូវប្រាក់ឈ្នួលចំនួន ១២ លានអ៊ឺរ៉ូក្នុងមួយរដូវកាលដែលជាកិច្ចសន្យាមួយដែលអាចធ្វើឱ្យកីឡាករវ័យ ២៣ ឆ្នាំរូបនេះស្មើរនឹងកីឡាករ Thiago Silva ។ កិច្ចសន្យាថ្មីនេះនឹងត្រូវបានគេរាយការណ៍ថានឹងច្រើនជាងប្រាក់ឈ្នួលបច្ចុប្បន្នរបស់ Rabiot រហូតទៅដល់ចំនួន ៤ ដងឯណោះ ។

Related image

ខ្សែបម្រើសញ្ជាតិបារាំងវ័យ ២៣ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus និងម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga ក្លឹបអ្នកមានបុណ្យ FC Barcelona ប៉ុន្តែកិច្ចសន្យាថ្មីនេះនឹងធ្វើឲ្យគាត់រកបានប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ហើយវាគឺគ្រប់គ្រាន់ដើម្បីរក្សាគាត់ឲ្យបន្តលេងនៅជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 ក្នុងរយះពេលយូរបន្តទៀត ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី