លោក Klopp ៖ ខ្ញុំមិនដែលព្រួយបារម្ភអំពីទម្រង់លេងរបស់ Mohamed Salah សូម្បីតែ ១ វិនាទី

17286

លោក Jurgen Klopp អ្នកចាត់ការទូទៅរបស់ក្លឹប Liverpool បានអះអាងថាលោកមិនដែលព្រួយបារម្ភអំពីទម្រង់លេងរបស់កីឡាករ Mohamed Salah ឡើយ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានស៊ុតបាល់បញ្ចូលទីបានរហូតដល់ចំនួន ៣ គ្រាប់កាលពីំជំនួបជាមួយក្រុម Bournemouth ។

Image result for Jurgen Klopp

៣ គ្រាប់របស់ Mohamed Salah បានជួយអោយក្រុមហងក្រហម Liverpool ទទួលជ័យជម្នះក្នុងលទ្ធផល ៤-០ និងធ្វើឲ្យពួកគេឈរនៅលើកំពូលតារាងសារជាថ្មីនៃក្របខ័ណ្ឌ Premier League បន្ទាប់ពីក្លឹបមេឃខៀវ Manchester City ចាញ់ជាលើកដំបូងក្នុងរដូវកាលនេះ ។ ខ្សែប្រយុទ្ធអន្តរជាតិអេហ្ស៊ីបរូបនេះមិនទាន់ត្រលប់ទៅរកទម្រង់លេងដ៏អស្ចារ្យរបស់គាត់កាលពីរដូវកាលមុននោះទេ ប៉ុន្តែឥឡូវនេះគាត់រកបានចំនួន ១២ គ្រាប់ក្នុងការឆ្លងកាត់ចំនួន ២២ ប្រកួតក្នុងយុទ្ធនាការថ្មីនេះ ។ ប៉ុន្តែលោក Klopp បាននិយាយថាគាត់មិនដែលព្រួយបារម្ភពីទម្រង់លេងរបស់ Salah ទេ បើទោះបីជាមានសំណួរជាច្រើនជុំវិញកីឡាករវ័យ ២៦ ឆ្នាំរូបនេះក៏ដោយ ។

Image result for Mohamed Salah

គ្រូបង្វឹករបស់ក្លឹបហងក្រហម Liverpool រូបនេះបានប្រាប់កាសែតអង់គ្លេសថា៖ ” សូមមើលមុខជំនួញរបស់អ្នក ( ប្រព័ន្ធផ្សព្វផ្សាយ ) គឺជាការលំបាកផងដែរអ្នកត្រូវតែវិនិច្ឆ័យគ្រប់ពេលវេលា ។ ខ្ញុំចាប់អារម្មណ៍នឹងពេលនេះ ប៉ុន្តែខ្ញុំមិនថ្កោលទោសទេព្រោះពេលនេះគ្រាន់តែជាផ្នែកតូចមួយនៃអ្វីដែលយើងធ្វើប៉ុណ្ណោះ ដូច្នេះខ្ញុំមិនដែលមានការបារម្ភសូម្បីតែមួយវិនាទី ” ។

Image result for Mohamed Salah

រដូវកាលទីដំបូងរបស់ Salah ជាមួយក្លឹប Liverpool គឺមិនគួរឱ្យជឿឡើយ ខណៈដែលអតីតតារាឆ្នើមរបស់ AS Roma រូបនេះរកបានចំនួន ៤៤ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៥២ ប្រកួតឱ្យក្រុមហង្សក្រហម ។ លោក Jurgen Klopp បានឱ្យដឹងថាខ្សែប្រយុទ្ធរូបនេះក៏ត្រូវរៀនសូត្រដើម្បីដោះស្រាយជាមួយនឹងការរំពឹងទុកក្រោយពីការរីកចម្រើនរបស់គាត់កាលពីរដូវកាល ២០១៧-១៨ ។

Related image

លោក Klopp បន្តទៀតថា៖ ” យើងត្រូវអភិវឌ្ឍជានិច្ចហើយបញ្ជាក់និងកែលម្អម្តងទៀតនៅលើរដូវកាលដែលរកបាន ៤១ គ្រាប់ហើយអ្នករាល់គ្នានឹងពិបាកបន្តិចព្រោះតើអ្នកអាចធ្វើឱ្យល្អប្រសើរឡើងបានយ៉ាងដូចម្តេច? ប្រសិនបើអ្នករកបាន ១០ គ្រាប់នៅក្នុង ៥ ប្រកួតដំបូង គ្រប់គ្នានឹងនិយាយថា Yeah វានឹងកើតឡើងម្តងទៀត ហើយបន្ទាប់មកប្រសិនបើអ្នករកបាន ៣៩ គ្រាប់ គេនឹងនិយាយថា Yeah ប៉ុន្តែវាមិនមែន ៤១ ទេ ។​ ហើយយើងទាំងអស់គ្នាត្រូវរៀនដោះស្រាយវាហើយគាត់ក៏ជាមនុស្សល្អផងដែរ ។ គាត់មិនដែលមានរដូវដូចកាលពីមុនទេ ហើយគាត់ចង់មានរដូវដូចមុនម្តងទៀត ប៉ុន្តែអ្នកត្រូវតែធ្វើវាមួយជំហានម្តងៗ ដូច្នេះនោះជាអ្វីដែលយើងធ្វើ ” ។

Image result for Mohamed Salah

Liverpool បច្ចុប្បន្នកំពុងឈរនៅលើក្លឹប Manchester City បន្ទាប់ពីក្រុមការពារតំណែងម្ចាស់ជើងឯកលីគកំពូលអង់គ្លេសមួយនេះបានទទួលរងបរាជ័យក្នុងលទ្ធផលចំនួន ២-០ កាលពីជំនួបជាមួយនឹងក្លឹបតោខៀវ Cgelsea នៅឯកីឡដ្ឋាន Stamford Bridge កាលពីថ្ងៃសៅរ៍នេះដែលជាបរាជ័យដំបូងរបស់ពួកគេក្នុងរដូវកាលថ្មីនេះនៅក្នុងក្របខ័ណ្ឌ Premier League ។

Image result for Mohamed Salah

ក្លឹប ហង្សក្រហម Liverpool នឹងមានការប្រកួតមួយផ្សេងទៀតគ្នាដ៏សំខាន់នៅក្នុងក្របខ័ណ្ឌ Champions League ដែលពួកគេត្រូវធ្វើជាម្ចាស់ផ្ទះទទួលក្រុមភ្ញៀវក្លឹប Napoli នៅរាត្រីថ្ងៃអង្គារនេះ មុនពេលពួកគេត្រូវទទួលក្រុមភ្ញៀវក្លឹបបីសាចក្រហម Manchester United នៅថ្ងៃទី ១៦ នេះប្រចាំសប្ដាហ៍ទី ១៦ ក្នុងក្របខ័ណ្ឌ Premier League ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី