នាយកផ្នែកកីឡាររបស់ AC Milan អះអាងថាវាគ្មានផ្លូវទេដែល Zlatan ត្រឡប់មកកាន់ក្លឹបវិញ

9889

Zlatan Ibrahimovic នឹងមិនវិលត្រឡប់មកកាន់ក្លឹប AC Milan វិញនោះទេក្នុងកំឡុងពេលទីផ្សាផ្ទេរកីឡាករនាខែមករា នេះបើយោងតាមលោក Leonardo ដែលជានាយកផ្នែកកីឡារបស់ក្លិបយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះ ។

Image result for leonardo ac milan

ខ្សែប្រយុទ្ធវ័យ ៣៧ ឆ្នាំរូបនេះទើបតែបានបញ្ចប់យុទ្ធនាការដ៏អស្ចារ្យមួយជាមួយក្លឹប LA Galaxy ដោយស៊ុតបញ្ចូលទីបានចំនួន ២២ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៧ ប្រកួត ខណះនាពេលថ្មីកន្លងមកនេះមានពាក្យចរចាអារ៉ាមជាច្រើនក្នុងការវិលត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញរ​បស់ Ibrahimovic ដូចជាអតីតក្លឹបរបស់ខ្លួន Manchester United , Real Madrid , Inter Milan និង AC Milan ជាដើម ។ ប៉ុន្តែលោក Leonardo ដែលជាប្រធានផ្នែកកីឡារបស់ក្លឹប AC Milan បានបញ្ជាក់ថាកីឡាករ Ibrahimovic នឹងនៅជាមួយក្លឹប LA Galaxy បន្តទៀតនៅរដូវកាលក្រោយ ។

Related image

លោក Leonardo បានប្រាប់ Sky Italy ថា៖ ” Ibrahimovic គាត់នឹងមិនមកទេ គាត់តែងតែនិយាយថាប្រសិនបើ LA ទទួលយកការទាមទាររបស់គាត់នោះគាត់នឹងស្នាក់នៅទីនោះបន្ត ។ គាត់នឹងមិនមកទីនេះទេវានឹងល្អ ហើយវានឹងមិនអាចទៅរួចនោះទេ ” ។

Related image

Zlatan Ibrahimovic ដែលមានរហ័សនាមលោកព្រះ គឺជាកម្លាំងជម្រុញដ៏សំខាន់មួយក្នុងចំណោមជ័យជម្នះពានរង្វាន់ក្របខ័ណ្ឌ Serie A ចុងក្រោយរបស់ក្លឹប AC Milan កាលពីឆ្នាំ ២០១០-១១ ដោយបានស៊ុតបញ្ចូលទីចំនួន ១៤ គ្រាប់និងបញ្ចូនបាល់ឲ្យគេស៊ុតបញ្ចូលទីចំនួន ១២ ដង ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី