តារាវ័យក្មេង Phil Foden នឹងបន្តកិច្ចសន្យាថ្មីរយះពេល ៦ ឆ្នាំជាមួយក្លឹប Manchester City

8887

កីឡាករវ័យក្មេង Phil Foden នឹងបញ្ចប់ភាពមិនច្បាស់លាស់ជុំវិញអនាគតរបស់គាត់ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំមួយឆ្នាំជាមួយក្លឹបមេឃខៀវ Manchester City នេះបើយោងតាមសារព័ត៌មាន The Telegraph បានចុះផ្សាយ ។

Related image

ខ្សែបម្រើវ័យ ១៨ ឆ្នាំដែលពោពេញទៅដោយទេពកោសល្យរូបនេះទើបតែបានបង្ហាញទម្រង់លេងដ៏អស្ចារ្យជាមួយក្រុម U21 របស់ក្រុមជម្រើសជាតិអង់គ្លេសកាលពីប៉ុន្មានខែថ្មីៗនេះដោយកំពុងក្លាយជាកីឡាករល្អបំផុតម្នាក់ក្នុងចំណោមកីឡាករវ័យក្មេងរបស់អង់គ្លេសដែលកំពុងរះពន្លឺយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

Image result for Phil Foden

Phil Foden ដែលទើបតែមានវ័យ ១៨ ឆ្នាំ នឹងត្រូវផុតកុងត្រានៅចុងបញ្ចប់រដូវកាលក្រោយនេះជាមួយក្លឹបមេឃខៀវ Manchester City ប៉ុន្តែកិច្ចសន្យាថ្មីដែលគាត់នឹងចុះហត្ថលេខានៅថ្ងៃចន្ទនេះនឹងរក្សាគាត់ឲ្យបន្តលេងនៅក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះរហូតដល់ខែមិថុនា ឆ្នាំ ២០២៤ ឯណោះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី