
ការជួបគ្នារវាង ព្រះខ័នរាជស្វាយរៀង ត្រូវធ្វើកាប្រកួតកម្ដៅសាច់ដុំជាមួយក្រុមចំណូលថ្មី ក្លិបសូលទីឡូអង្គរ ដែលជាជំនួបលើកដំបូងសម្រាប់ក្រុមទាំង២ ចាប់តាំងបីបង្កើត និង ត្រៀមបើករដូវកាលថ្មីរៀងៗខ្លួនមក។
ការប្រកួតនេះធ្វើឡើងនៅកីឡដ្ឋានអគ្គីសនីកម្ពុជា នៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០១៨ រសៀលនេះដែលជាលក្ខណះជំនួបមិត្តភាពកម្ដៅសាច់ដុំ។ តាមគម្រោងការប្រកួតដែលធ្វើឡើងនៅលើទីលាន នៃកីឡដ្ឋានអគ្គីសនីកម្ពុជា នឹងចាប់ផ្ដើមនៅវេលាម៉ោង ៣:៣០ នាទីរសៀល ខណៈការប្រកួតនឹងបើកទូលាយអោយមានការចូលរួមទស្សនាដោយសេរី។
ដោយ៖ តារា
រូបភាព៖ Soltilo Angkor FC