អនាគតរបស់ Sanchez កាន់តែតែលតោល ស្របពេល Inter ក៏ចង់បោះបង់ចោលទៀត

18359
  • យោងតាមសារព័ត៌មាន InterLive បានឱ្យដឹងថា ក្លឹប Inter Milan ចង់លក់ Alexis Sanchez នៅពេលទីផ្សារដោះដូរកីឡាករបើកឡើងវិញនារដូវរងាខាងមុខនេះ។
    កីឡាករអន្តរជាតិឈីលីវ័យ ៣២ ឆ្នាំរូបនេះ នៅតែស្ថិតក្រោមកិច្ចសន្យាជាមួយក្រុម Nerazzurri រហូតដល់ឆ្នាំ ២០២៣ ប៉ុន្តែបានបាត់បង់ការពេញចិត្តនៅទឹកដី San Siro នាពេលថ្មីៗនេះ។
    ក្លិបនៃក្របខណ្ឌ LaLiga ចំនួន ២រួមមាន Sevilla និង Real Betis បានបង្ហាញចំណាប់អារម្មណ៍ក្នុងការនាំយកអតីតកំពូលខ្សែប្រយុទ្ធក្រុមកាំភ្លើងធំ Arsenal កីឡាករ Sanchez មកកាន់ប្រទេសអេស្ប៉ាញ ហើយរូបគេក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញពីបាល់ទាត់តំបន់អឺរ៉ុបផងដែរ។
    Alexis Sanchez បានបាត់បង់ភាពល្បីល្បាញម្ដងបន្តិចៗចាប់តាំងពីផ្លាស់ទៅលេងឱ្យក្លិប Manchester United កាលពីឆ្នាំ២០១៨ ដោយរូបគេស្ទើរតែមិនបានលេងសោះ ទើបត្រូវបញ្ជូនទៅឱ្យក្លិបអ៊ីតាលី Inter Milan នៅឆ្នាំបន្ទាប់ តែ Sanchez នៅតែមិនសូវបានលេងទៀត ដោយសាររបួសរ៉ាំរ៉ៃ និងធ្លាក់ទម្រង់លេងខ្លាំង៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី