Courtois ៖ បញ្ហាអាកាសធាតុគឺជារឿងដែលធ្វើឱ្យ Real Madrid ស៊ីក្រុម Huesca ត្រឹមតែ ១ គ្រាប់

9812

អ្នកចាំទី Thibaut Courtois បាននិយាយអំពីការលំបាករបស់ក្លឹប Real Madrid ក្នុងជំនួបជាមួយក្លឹប SD Huesca ដោយបានស៊ុតបញ្ចូលទីត្រឹមតែ ១ គ្រាប់តែប៉ុណ្ណោះកាលពីថ្ងៃអាទិត្យ ។

Image result for Thibaut Courtois

Real Madrid បានស៊ុតបាល់បញ្ចូលទីនៅដើមតង់ទីមួយដោយប្រើពេលតែ ៨ នាទីប៉ុណ្ណោះដោយកីឡាករសញ្ជាតិវេលស៍ Gareth Bale គឺជាអ្នកផ្ដល់ ៣ ពិន្ទុដល់ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបប្រចាំសប្ដាហ៍ទី ១៥ នេះ ប៉ុន្តែពួកគេមិនអាចរកគ្រាប់បាល់បានច្រើននោះទេដែលពេលប៉ះក្រុមកំពុងស្ថិតនៅបាតរាងមួយនេះ ។

Related image

អ្នកចាំទី Thibaut Courtois ដែលបានរក្សាការស៊ុតបាល់បញ្ចូលទីបានយ៉ាងល្អដើម្បីរក្សាបីពិន្ទុសម្រាប់ក្រុមរបស់លោក Santiago Solari ហើយអ្នកចាំទីវ័យ ២៦ ឆ្នាំរូបនេះជឿជាក់ថា ការទទួលបានជោគជម្នះមិនសូវជាគាប់ប្រសើរនេះដោយសារលក្ខខណ្ឌអាកាសធាតុដែលបណ្ដាលឱ្យក្លឹប Real Madrid ពិបាកធ្វើការប្រកួត ខណៈដែលពួកគេបានឡើងទៅឈរនៅតំបន់ក្រុមកំពូលទាំង ៤ សារជាថ្មី ។

Image result for Thibaut Courtois

អតីតអ្នកចាំទីរបស់ក្លឹបតោខៀវ Chelsea រូបនេះបាននិយាយថា៖  ” យើងលេងបានយ៉ាងល្អនៅក្នុងតង់ទី១ ហើយការប្រកួតនៅក្នុងតង់ទី២ ធ្វើឱ្យយើងស្មុគស្មាញ យើងមិនបានលេងបានល្អឡើយ ។ ប្រសិនបើអ្នកចង់បន្តឈ្នះការប្រកួតលីគរហូតដល់ទីបញ្ចប់អ្នកត្រូវតែឈ្នះនៅទីនេះ ដូច្នេះយើងរីករាយចំពោះការទទួលជ័យជម្នះ ។ វាលំបាកណាស់ក្នុងការនិយាយអ្វីដែលយើងត្រូវកែលម្អវាជាការពិតដែលយើងមិនមានបាល់នៅពេលដែលអ្នកមិនមានវាធ្វើឱ្យអ្នកឈឺចាប់ ” ។

Related image

ការទទួលជ័យជម្នះនេះគឺជាជ័យជម្នះលើកទី ៤ របស់អធិរាជសរ Real Madrid បន្ទាប់ពីឆ្លងកាត់ការប្រកួតចំនួន ៥ លើក និងបានបង្ហាញពីការបន្តនូវភាពខ្លាំងឡើងវិញរបស់ក្រុមក្រោមការដឹកនាំរបស់ Santiago Solari ។ អតីតគ្រូបង្វឹករបស់ក្រុមឈុត B របស់ក្លឹប Real Madrid ដែលបានមកជំនួសតំណែងរបស់លោក Julen Lopetegui ដែលត្រូវបានបណ្តេញចេញកាលពីខែតុលាកន្លងទៅនេះ ដែលបានជួយសង្គ្រោះដល់ក្រុមឲ្យឡើងទៅកាន់ក្រុមកំពូលទាំង ៤ ឡើងវិញ ខណះបច្ចុប្បន្នពួកគេចាញ់ក្លឹបអ្នកមានបុណ្យ FC Barcelona ដែលជាក្រុមកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ La Liga ត្រឹមតែ ៥ ពិន្ទុប៉ុណ្ណោះនារដូវកាល ២០១៨/២០១៩ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី