ប្រាក់ខែតិចជាងមែន ប៉ុន្តែ Ronaldo វ៉ាដាច់ Messi ក្លាយជាកីឡាកររកចំណូលច្រើនលេខ១

33344
  • ការផ្ទេរប្រាក់ដ៏ធំរបស់ Cristiano Ronaldo ទៅ Manchester United បានជួយឱ្យគាត់លោតទៅឈរពីលើ Lionel Messi ដើម្បីក្លាយជាកីឡាករបាល់ទាត់ដែលរកចំណូលបានខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes នៅឆ្នាំនេះ។
    Ronaldo អាចរកប្រាក់បាន ១២៥ លានដុល្លារ (៩១.៥ លានផោន) នេះបើគិតមុនពេលបង់ពន្ធអំឡុងរដូវកាល ២០២១-២២ ដោយប្រាក់ ៧០ លានដុល្លារ (៥១.២៥ លានផោន) បានមកពីប្រាក់ខែនិងប្រាក់រង្វាន់សម្រាប់ការវិលត្រឡប់មកកាន់ទឹកដី Old Trafford វិញ ក្រៅពីនឹងជាប្រាក់ទទួលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្ម និងការងារផ្សេងៗទៀត។
    ទន្ទឹមនឹងនេះដែរ Messi ឈរពីក្រោយ Ronaldo ដោយរកបាន ១១០ លានដុល្លារ (៨០.៥ លានផោន) ខណៈមិត្តរួមក្រុមថ្មីរបស់គាត់នៅ Paris Saint-Germain គឺ Neymar និង Kylian Mbappe ដណ្តើមបានចំណាត់ថ្នាក់កំពូលទាំងបួន។ ខណៈក្រោមនេះជាបញ្ជីឈ្មោះកីឡាករបាល់ទាត់ទាំង១០ ដែលរកចំណូលច្រើនបំផុតនារដូវកាលនេះ៖ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី