ក្រោយរកាំរកូសជាមួយ Messi ពេលនេះ PSG សម្លឹងឃើញអតីតគ្រូ Real មកជំនួស Pochettino

49106
  • លោក Mauricio Pochettino បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានផ្លាស់ប្ដូរកីឡាករ Lionel Messi នៅក្នុងការប្រកួតជាមួយក្រុម Lyon ។
    ក្លិបយក្សនៃទីក្រុងប៉ារីស បច្ចុប្បន្នមិនពេញចិត្តរួចទៅហើយចំពោះគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ហើយ Paris Saint-Germain ពិចារណារកអ្នកចាត់ការថ្មីមកជំនួសលោក Pochettino។
    ឈ្មោះធំដំបូងដែលត្រូវបានគេមើលឃើញថា គ្រូបង្វឹកកំពូលដែលអាចជំនួសអតីតគ្រូក្លិប Tottenham Hotspur គឺលោក Zinedine Zidane នេះបើយោងតាម El Chiringuito TV អះអាង។ ខណៈបច្ចុប្បន្ន Zidane អាចរកបាន បន្ទាប់ពីលាលែងតំណែងនៅ Real Madrid កាលពីខែឧសភា។
    អ្នកចាត់ការសញ្ជាតិបារាំងរូបនេះ មានបទពិសោធន៍ជោគជ័យលើសពីលោក Pochettino ទៅទៀត។ យោងតាមពានរង្វាន់ធំៗដែលលោក Zidane ឈ្នះ រួមមានទាំង Champions League ចំនួន ៣ លើកជាប់ៗគ្នា និងពានរង្វាន់លីគ ២លើកផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី