Man City និង Juve កំពុងកាប់ចាក់គ្នាដណ្ដើមយក Isco ខណះ Real មានការស្ទាក់ស្ទើលក់រូបគេ

13884

Isco កំពុងតែតស៊ូយ៉ាងខ្លាំងនៅឯក្លឹប Real Madrid ក្រោយពីការមកដល់របស់គ្រូបង្វឹកថ្មីលោក Santiago Solari ដែលបានក្លាយទៅជាកីឡាករដែលស្ទើរគ្មានតម្លៃនៅក្នុងក្រុម បន្ទាប់ពីមិនសូវបានបង្ហាញខ្លួនទាល់តែសោះ ។

Related image

មានក្លឹបកំពូលៗជាច្រើនបានរាយការណ៍អំពីចំណាប់អារម្មណ៍របស់ពួកគេទៅលើ Isco ប៉ុន្តែវាពិបាកនឹងចុះហត្ថលេខានាំយកខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះចេញពីទីក្រុងម៉ាឌ្រីដ ដោយសារតម្លៃទិញផ្ដាច់កុងត្រាដ៏សែនមហាថ្លៃ ។

Related image

កិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់មានសុពលភាពរហូតដល់ឆ្នាំ ២០២២ ហើយរួមបញ្ចូលទាំងបទបញ្ជាដោះដូរក្នុងចំនួនទឹកប្រាក់ ៧០០ លានអឺរ៉ូ ដែលជាតម្លៃគ្មានក្លឹបណាហ៊ានស្រម៉ៃគិតនោះឡើយ ។ ជាការពិតណាស់ក្លឹបអធិរាជសរ Real Madrid ត្រូវបានគេរាយការណ៍ថាត្រូវការយ៉ាងហោចណាស់ទឹកប្រាក់ចំនួន ៨០ លានអឺរ៉ូ សម្រាប់ការពិចារណាលក់ Isco ។ ខណះក្លឹបមេឃខៀវ Manchester City មានភាពរយខ្ពស់ជាងគេក្នុងការប្រជែងយកខ្សែបម្រើរូបនេះ ។

Related image

ក្រុមយក្សនៅក្របខ័ណ្ឌ Serie A ជាច្រើនដែលមានដូចជាក្លឹប Juventus និង AC Milan សុទ្ធសឹងតែបង្ហាញចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាជាមួយ Isco ។ Arsenal ក៏អាចជាជម្រើសមួយផ្សេងទៀតផងដែរ ដែលបានផ្តល់ឱ្យនូវទំនាក់ទំនងដ៏រឹងមាំរវាង Isco ជាមួយនឹងគ្រូបង្វឹកលោក Unai Emery ដែលពួកគេទាំងពីសុទ្ធសឹងជាជនជាតិអេស្ប៉ាញ ។ ខណះក្រុមតោខៀវ Chelsea ក៏មានបំណងចង់ឲ្យខ្សែបម្រើវ័យ ២៦ ឆ្នាំរូបនេះជួបជុំជាមួយអតីតមិត្តរួមក្រុមរបស់គេកីឡាករ Mateo Kovacic វិញផងដែរ ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី