ម្ដាយ CR7 ចង់ឃើញ Ronaldo ត្រឡប់ទៅលេងឱ្យក្លិបចាស់មួយនេះវិញ មុនពេលគាត់ស្លា.ប់

50031
  • ម្តាយរបស់ Cristiano Ronaldo អ្នកស្រី Dolores Aveiro បាននិយាយថា ប្រសិនបើតារាឆ្នើមរបស់ក្រុម Manchester United បរាជ័យក្នុងការចុះហត្ថលេខាជាមួយ Sporting CP មុនពេលចូលនិវត្តន៍ នោះចៅប្រុសរបស់គាត់ Cristiano Ronaldo Jr (Cristianinho) នឹងត្រូវធ្វើវា។
    អ្នកស្រី Aveiro គឺជាអ្នកគាំទ្រកីឡាដ៏ធំម្នាក់ដែលអះអាងថា បំណងប្រាថ្នារបស់គាត់មុនពេលស្លា.ប់ គឺចង់ឃើញសមាជិកគ្រួសារម្នាក់លេងឱ្យក្លិបព័រទុយហ្កាល់ Sporting CP ម្តងទៀត។ អ្នកស្រីនឹងមិនភ្ញាក់ផ្អើលទេប្រសិនបើវាជា Cristianinho អាយុ ១១ ឆ្នាំ គឺជាមនុស្សដែលបំពេញក្តីសុបិន្តរបស់គាត់ ព្រោះអ្នកស្រីគិតថា ចៅប្រុសគាត់រូបនេះនឹងល្អជាងឪពុករបស់គាត់ទៅទៀត។
    អ្នកស្រី Aveiro បាននិយាយនៅលើផតឃែស្ថ ADN de Leao ថា៖ “Ronaldo ត្រូវតែត្រលប់មកទីនេះវិញ (Sporting) សម្រាប់ខ្ញុំគាត់នឹងនៅទីនេះ។ គាត់ចូលចិត្តមើលការប្រកួតរបស់ Sporting ខ្ញុំបានប្រាប់គាត់រួចហើយថា ‘កូនប្រុសមុនពេលខ្ញុំស្លា.ប់ខ្ញុំចង់ឃើញអ្នកត្រលប់មក Sporting វិញ’”។
    ម្ដាយ Ronaldo បាននិយាយទៀតថា៖ “គាត់និយាយថាតោះមើល … ប៉ុន្តែប្រសិនបើមិនមែនជាគាត់ទេនោះគឺជា Cristianinho! នៅអាយុគាត់ គាត់លេងបានល្អជាង Ronaldo ។ កាលពីពេលនោះ Ronaldo មិនមានគ្រូបង្វឹកទេ ប៉ុន្តែថ្ងៃនេះ Ronaldo គឺជាគ្រូរបស់កូនប្រុសគាត់”៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី