Messi រកផ្ទះនៅបានហើយ ជាប្រភេទប្រសាទបុរាណអាយុកាលជាង២០០ឆ្នាំ តម្លៃជិត៦០លាន$

25389
  • របាយការណ៍មួយបាននិយាយថា Lionel Messi មានបំណងចង់ផ្លាស់ទៅផ្ទះថ្មីមួយនៅទីក្រុងប៉ារីស។
    ម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាលរូបនេះបានស្នាក់នៅសណ្ឋាគារ Royal Monceau ចាប់តាំងពីគាត់ផ្លាស់ទៅ Paris Saint-Germain ពីក្លិបយក្សអេស្ប៉ាញ Barcelona នារដូវក្ដៅនេះ។
    ការស្វែងរកផ្ទះសម្រាប់រស់នៅនេះគឺជាតួនាទីរបស់ភរិយា Messi អ្នកស្រី Antonella ហើយនាងបានជ្រើសរើសស្នាក់នៅប្រាសាទ Palacios ហើយនៅលើ Sotheby ផ្ទះបុរាណដ៏ប្រណិតមួយនេះមានតម្លៃរហូតដល់ ៤១ លានផោន (ជិត ៥៦លានដុល្លារ) ឯណោះ។
    សំណង់ដ៏មានតម្លៃនេះត្រូវបានសាងសង់ឡើងក្នុងឆ្នាំ ១៨៩៩ ហើយក៏ធ្លាប់ជាផ្ទះប្រធានាធិបតីបារាំងនៅឆ្នាំ ១៩៤០ ផងដែរ។ វាមានបន្ទប់ចំនួន ៣០ រួមទាំងអាងហែលទឹកក្នុងផ្ទះ និងរោងកុន៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី