PSG ច្រានចោលសំណើរ ១០០លានពី Chelsea ក្នុងការនាំយកតារាមួយរូប តែមិនមែន Neymar

36008
  • Paris Saint-Germain បានច្រានចោលការដេញថ្លៃ ១០០ លានអឺរ៉ូពីក្រុមតោខៀវ Chelsea សម្រាប់ Marquinhos នេះបើយោងតាមការអះអាងរបស់ RMC Sport ។
    ថ្វីបើចុះហត្ថលេខាជាមួយ Sergio Ramos ក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅក៏ដោយ ក៏ក្រុមអ្នកមានប៉ារីសមានក្តីសង្ឃឹមខ្ពស់ចំពោះ Marquinhos ហើយនឹងមិនអនុញ្ញាតឱ្យខ្សែការពារអន្តរជាតិប្រេស៊ីលវ័យ ២៧ឆ្នាំចាកចេញឡើយ សូម្បីតែការផ្តល់ជូនដ៏ធំក៏ដោយ។
    គេជឿជាក់ថាអតីតអ្នកចាត់ការក្រុម PSG និងបច្ចុប្បន្នដឹកនាំនៅ Chelsea លោក Thomas Tuchel ចង់បានការជួបជុំជាមួយ Marquinhos វិញ ហើយគាត់ប្រហែលជាចង់បង្កើតតំបន់ការពារដ៏រឹងមាំបំផុតមួយនៅអឺរ៉ុបរួមគ្នាជាមួយ Thiago Silva និង Marquinhos៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី