តារាបាល់ទាត់ល្បីៗជាច្រើនរូបបានបង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa Libertadores រវាង River & Boca

7037

កាលពីជំនួបជើងទីពីរវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ក្របខ័ណ្ឌ Copa Libertadores ( ពានរង្វាន់កំពូលនៅទ្វីបអាមេរិកខាងត្បូង ) រវាងក្លឹប River Plate និង Boca Juniors ដែលធ្វើឡើងនៅក្នុងកីឡាដ្ឋាន Santiago Bernabeu របស់ក្លឹប Real Madrid ខណះក្រុម River Plate ជាអ្នកលើកពានលំដាប់ទី១ របស់ទ្វីបអាមេរិកខាងត្បូងមួយនេះ កាលពីយប់មិញ ។

Related image

កាលពីជើងទី១ ព្រឹត្តិការណ៍នេះធ្វើឡើងនៅប្រទេសអាហ្សង់ទីនដែលជាទឹកដីរបស់ក្រុមទាំង ២ ដោយធ្វើការប្រកួតនៅក្នុងកីឡាដ្ឋាន La Bombonera របស់ក្លឹប Boca Juniors ប៉ុន្តែដោយសារការបង្កជម្លោះរបស់អ្នកគ្រាំទ្រ River Plate ដែលបានធ្វើឲ្យមានមនុស្ស និងកីឡាករ ទទួលរងរបួសជាច្រើននាក់ ទើបការប្រកួតជើងទី២ ដែលគ្រោងធ្វើឡើងនៅកីឡាដ្ឋាន Estadio Monumental របស់ក្លឹប River Plate ត្រូវផ្លាស់ទៅធ្វើនៅក្រៅប្រទេសទៅវិញដើម្បីគេចចេញពីជម្លោះនេះដោយខ្លាចកើតសារជាថ្មី ទើបខាង CONMEBOL សម្រេចជ្រើសរើសយកប្រទេសអេស្ប៉ាញនិងយកកីឡាដ្ឋាន Santiago Bernabeu របស់ក្លឹប Real Madrid សម្រាប់ការប្រកួតជើងទី២ ដើម្បីកាត់សេចក្ដីថាក្រុមមួយណាជាម្ចាស់ពានរង្វាន់មួយនេះនារដូវកាលនេះ ។

Image result for Messi leads star-studded Bernabeu crowd for Copa Libertadores final

តាមកាលប្រកួតកាលពីយប់មិញគេសង្កេតឃើញតារាបាល់ទាត់ល្បីៗជាច្រើនបានអញ្ជើញទៅចូលរួមទស្សនាការប្រកួតនេះ រួមទាំងកីឡាករដែលមានសញ្ជាតិអាហ្សង់ទីន កីឡាករដែលមិនមែនសញ្ជាតិអាហ្សង់ទីន និងគ្រូបង្វឹកល្បីជាច្រើនផ្សេងៗទៀតក៏បង្ហាញវត្តមានក្នុងវគ្គផ្ដាច់ព្រ័ត្រនេះផងដែរ ។ តោះចង់ដឹងថាកីឡាករណាខ្លះអញ្ជើញទៅទស្សនាការប្រកួតនេះក្នុងកីឡាដ្ឋាន Santiago Bernabeu តោះទៅទស្សនាទាំងអស់គ្នា៖

Image result for Messi leads star-studded Bernabeu crowd for Copa Libertadores final
Image result for Messi leads star-studded Bernabeu crowd for Copa Libertadores final
Image result for Messi leads star-studded Bernabeu crowd for Copa Libertadores final

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី