Chelsea កំពុងតាមប្រមាញ់ខ្សែការពារវ័យក្មេង De Ligt ពី Juve ក្នុងតម្លៃបំបែកកំណត់ត្រា

27054
  • Chelsea មិនពេញចិត្តនឹងក្រុមដែលឈ្នះពានរង្វាន់ទ្វីបអឺរ៉ុប UEFA Champions League របស់ពួកគេឡើយ ហើយចង់បានការពង្រឹងផ្នែកការពារក្រុមបន្ថែមទៀត។
    ក្រុមតោខៀវ Chelsea កំពុងតាមប្រមាញ់ខ្សែការពារកណ្តាលរបស់ក្លឹប Juventus កីឡាករវ័យក្មេង Matthijs De Ligt ដោយសង្ឃឹមថា នឹងអាចផ្ទេរយកក្នុងតម្លៃខ្ទង់ ១០០លានផោនដ៏គួរឱ្យភ្ញាក់ផ្អើលមួយ នេះបើយោងតាមការសែត The Mirror។
    De Ligt ត្រូវបានគេវាយតម្លៃថា មានតម្លៃខ្លួន ១០៣ លានផោន (១៤០ លានដុល្លារ/១២០លានអឺរ៉ូ) ហើយអាចត្រូវបានគេចាត់ទុកថាជាការទិញដ៏សំខាន់ ប្រសិនបើខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Antonio Rudiger ចាកចេញ ស្របពេលកំពុងមានវិវាទការបន្តកិច្ចសន្យាថ្មី។
    ខ្សែការពារអន្តរជាតិហូឡង់វ័យ ២២ឆ្នាំ Matthijs De Ligt ក៏ប្រហែលជាចង់បានការផ្លាស់ចេញពីក្លិបសេះបង្កង់ Juventus ដោយសារតែក្លិបបានធ្លាក់ទម្រង់លេងយ៉ាងខ្លាំងនៅក្នុងយុទ្ធនាការនេះ ខណៈបច្ចុប្បន្នក្រុមរបស់លោក Massimiliano Allegri កំពុងស្ថិតនៅចំណាត់ថ្នាក់លេខរៀងទី១៣ ឯណោះក្នុងតារាងនៃក្របខណ្ឌ Serie A៕ ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី