ល្អហួស! Benzema ក្លាយជាកីឡាករដំបូងគេនៅសតវត្សរ៍ទី២១ ធ្វើបានកំណត់ត្រាកម្រមួយនេះ

34898
  • Karim Benzema បានចូលរួមរកគ្រាប់សម្រាប់ Real Madrid ចំនួន ១៥ គ្រាប់ក្នុង ៦ ប្រកួតនៅដើមរដូវកាល La Liga ឆ្នាំ ២០២១/២២ ដោយស៊ុតបញ្ចូលទីបាន ៨ គ្រាប់ និង Assists ៧ ដង។
    នេះគឺជាការចាប់ផ្តើមដ៏ល្អបំផុតទាក់ទងនឹងការបង្កើតគ្រាប់បាល់សម្រាប់កីឡាករណាម្នាក់ បន្ទាប់ពីឆ្លងកាត់ការប្រកួតលីគ ៦ លើកដំបូងនៅសតវត្សរ៍ទី ២១ នេះបើយោងតាម Opta ។ Benzema ក៏បានឈានដល់ ២០០ គ្រាប់នៅ La Liga ក្រោយរកបាន ២គ្រាប់ក្នុងជំនួបទល់នឹង Mallorca។
    ឥឡូវនេះខ្សែប្រយុទ្ធជួមុខរបស់ក្រុម Real Madrid គឺជាអ្នករកគ្រាប់បាល់បានច្រើនបំផុតទី ១០ នៅក្នុងប្រវត្តិសាស្ត្រលីគ និងជាកីឡាករដែលកំពុងលេងនៅ Laliga តែមួយគត់នៅក្នុងបញ្ជី ខណៈអ្នកលេខ១ Lionel Messi និងអ្នកលេខ២ Cristiano Ronaldo លេខ២ បានចាកចេញទៅលេងនៅលីគផ្សេងអស់ហើយ៕ ដោយ៖ តារា

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី