Cristiano Ronaldo ស្នើរឱ្យ Lionel Messi ផ្ទេរមកលេងនៅក្របខ័ណ្ឌ Serie A ជាមួយគ្នា

11523

ខ្សែប្រយុទ្ធឆ្នើមចំណូលថ្មីក្លឹប Juventus កីឡាករ Cristiano Ronaldo បានធ្វើការអញ្ជើញគូរប្រកួតប្រជែងដ៏ធំបំផុតក្នុងមួយជីវិតរបស់ខ្លួនកីឡាករ Lionel Messi ឱ្យចូលរួមជាមួយគាត់ក្នុងក្របខ័ណ្ឌ Serie A ។

Image result for Cristiano Ronaldo

Cristiano Ronaldo និង Lionel Messi  អ្នកទាំងពីរបានក្លាយជាគូរប្រកួតប្រជែងធំបំផុតក្នុងពិភពកីឡាបាល់ទាត់អស់រយះពេលជាង ៩ ឆ្នាំដើម្បីដណ្តើមពានរង្វាន់ទាំងជាមួយក្លឹប និងពានរង្វាន់បុគ្គល នៅក្នុងប្រទេសអេស្ប៉ាញ ដោយម្នាក់លេងនៅ Real Madrid និងម្នាក់លេងនៅ FC Barcelona ហើយក្លឹបទាំងពីរនេះក៏ជាគូរប្រជែងធំបំផុតក្នុងពិភពលោកផងដែរ ។

Image result for cristiano ronaldo with messi

ការសម្រេចចិត្តរបស់ Ronaldo ក្នុងការចាកចេញពីក្លឹប Real Madrid សម្រាប់ការផ្ទេរទៅកាន់ទីក្រុង Turin នៅក្នុងកិច្ចព្រមព្រៀងតម្លៃ ១១៧ លានដុល្លារ ដែលបានទុកឲ្យ Messi លេងនៅក្នុងក្របខ័ណ្ឌ La Liga តែម្នាក់ឯងដោយគ្មានគូរប្រជែងរបស់ខ្លួន ។ ប៉ុន្តែ Ronaldo នឹងរីករាយជាមួយឱកាសដើម្បីធ្វើជាគូរប្រកួតប្រជែងជាមួយ Messi ជាថ្មីម្តងទៀតនៅក្នុងប្រទេសអ៊ីតាលី ប្រសិនបើឱកាស ។

Related image

កំពូលខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះបានប្រាប់ Gazzetta dello Sport នៅពេលគេសួរថាតើលោកមានធ្លាប់នឹក Messi ដែរឬទេ? Ronaldo ឆ្លើយថា៖ ” ទេ គាត់ប្រហែលជានឹកខ្ញុំ ។ ខ្ញុំបានលេងនៅក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងព័រទុយហ្គាល់នៅក្នុងក្រុមជម្រើសជាតិ ខណៈពេលដែលគាត់លេងតែនៅក្នុងប្រទេសអេស្ប៉ាញ ។ ប្រហែលជាគាត់ត្រូវការខ្ញុំបន្តទៀត ។ សម្រាប់ខ្ញុំជីវិតគឺជាបញ្ហាប្រឈមមួយ ខ្ញុំចូលចិត្តវាហើយខ្ញុំចង់ធ្វើឱ្យមនុស្សសប្បាយចិត្ត ” ។

Related image

ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលមួយនេះបានបន្តទៀតថា៖ ” ខ្ញុំចង់ឱ្យគាត់មកប្រទេសអ៊ីតាលីនៅថ្ងៃណាមួយ ។ ខ្ញុំសុខចិត្តទទួលយកបញ្ហាទាំងអស់ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រសិនបើគាត់សប្បាយចិត្តនៅទីនោះខ្ញុំគោរពគាត់ ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ជាមនុស្សល្អម្នាក់ ប៉ុន្តែខ្ញុំមិននឹកអ្វីនៅទីនោះទេ ។ នេះគឺជាជីវិតថ្មីរបស់ខ្ញុំហើយខ្ញុំសប្បាយរីករាយណាស់ “។

Image result for luka modric ballon d'or

គួរបញ្ជាក់ផងដែរថា រាជ្ជកាលរបស់ Cristiano Ronaldo និង Lionel Messi  ក្នុងនាមជាកំពូលកីឡាកររបស់ពិភពលោកក្នុងការឈ្នះពានរង្វាន់បុគ្គលធំជាច្រើនក្នុងរយះពេលជាង ១០ ឆ្នាំកន្លងមកនេះត្រូវបានបញ្ចប់ក្រោមថ្វីដៃរបស់កីឡាករវ័យ ៣២ ឆ្នាំ Luka Modric បន្ទាប់ពីកីឡាកររូបនេះបានជួយឲ្យ Real Madrid ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៣ ឆ្នាំជាប់ៗគ្នា និងនាំក្រុមជម្រើសជាតិក្រូអាតឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ FIFA World Cup ២០១៨ នេះ ដែលនេះជាហេតុធ្វើឲ្យ Modric ឈ្នះពានបុគ្គលធំៗចំនួន ៣ ដូចជាពានរង្វាន់ កីឡាករល្អបំផុតរបស់ UEFA និង កីឡាករល្អបំផុតរបស់ FIFA រួមជាមួយពានបុគ្គលដែលមានឥទ្ធិពលបំផុតក្នុងពិភពបាល់ទាត់​ Ballon d’Or ប្រចាំឆ្នាំ ២០១៨ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី