Ronaldo ៖ យើងមិនត្រូវការ Bale ឬ Jame នោះទេ ប៉ុន្តែ Marcelo យើងរីករាយទទួល

8628
  • ខ្សែប្រយុទ្ធ Cristiano Ronaldo យល់ឃើញថាក្លឹបយក្សអ៊ីតាលី Juventus មិនចាំបាច់ត្រូវការខ្សែប្រយុទ្ធបន្ថែមទៀតដូចជាខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Gareth Bale ឬកីឡាករ Marco Asensio នោះទេ ប៉ុន្តែលោកបានសារភាពថាការនាំយក Marcelo អាចមានប្រយោជន៍ខ្លាំង ។

    Image result for cristiano ronaldo with marcelo

    តារាបាល់ទាត់ព័រទុយហ្គាល់វ័យ ៣៣ ឆ្នាំរូបនេះបានសម្រេចចាកចេញពីរដ្ឋធានីអេស្ប៉ាញទៅកាន់ទីក្រុងទូរីន កាលពីរដូវក្តៅនេះ ជាមួយតម្លៃខ្លួនជាង ១១៧ លានដុលារ ។ ខ្សែបម្រើអន្តរជាតិកូឡុំប៊ីដែលបច្ចុប្បន្នកំពុងខ្ចីជើងលេងនៅក្នុងក្លិប Bayern Munich កីឡាករ James Rodriguez និងខ្សែប្រយុទ្ធវ័យក្មេង Marco Asensio សុទ្ធសឹងតែត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្រុមជើងឯក Serie A ក្លឹបសេះបង្កង់ Juventus ។

    Image result for cristiano ronaldo with marcelo

    Ronaldo មានអារម្មណ៍ថាកីឡាកររបស់ក្លឹប Juventus មានសមត្ថភាពគ្រប់គ្រាន់ដើម្បីធ្វើការប្រកួតប្រជែងដណ្ដើមពានរង្វាន់ទាំងក្នុងស្រុក និងអរន្តជាតិ ប៉ុន្តែគាត់ចង់ក្លឹបយក្សរបស់អ៊ីតាលីមួយនេះធ្វើការចុះហត្ថលេខាជាមួយខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Marcelo នាពេលខាងមុខនេះទៅវិញ ។

    Related image

    ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលបាននិយាយប្រាប់ Gazzetta dello Sport អំពីពាក្យចចាមអារ៉ាមទាំងនេះថា៖ ” ខ្ញុំឃើញអ្នកសរសេរអំពី James, Bale, Asensio ប៉ុន្តែប្រសិនបើខ្ញុំនិយាយដោយស្មោះត្រង់ទៅ Juventus មិនត្រូវការកីឡាករផ្សេងទៀតទេ ។ អ្នកត្រូវតែនិយាយជាមួយប្រធានក្លឹប ។ នៅថ្ងៃអនាគតខ្ញុំមិនដឹងទេ ។ Marcelo មានភាពរឹងមាំយើងបើកទ្វារឲ្យកីឡាករល្អៗចូលមក ហើយ Marcelo គឺជាម្នាក់ក្នុងចំណោមពួកគេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី