លោក Pochettino និយាយថា Spurs សម្រេចបាននូវ “បេសកកម្មមិនអាចទៅរួចនោះទេ”

9257

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្លឹប Tottenham Hotspur ជឿថាក្រុមរបស់លោកសម្រេចបាននូវបេសកកម្មដែលមិនអាចទៅរួច ដោយពួកគេបានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ។

Related image

មួយគ្រាប់នៅនាទី ៨៥ របស់កីឡាករ Lucas Moura បានធ្វើឱ្យ Spurs ទទួលបានលទ្ធផលស្មើ ១-១ នៅលើទឹកដីរបស់ក្លឹប Barcelona ក្នុងពូល B កាលពីព្រឹកយប់មិញនេះ ។ ក្លឹបយក្សរបស់ក្របខ័ណ្ឌ Premier League មួយនេះមានពិន្ទុគ្រប់គ្រាន់ដើម្បីឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយដោយបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីក្លឹប Inter Milan ទទួលបានលទ្ធផលត្រឹមតែស្មើ ១-១ តែប៉ុណ្ណោះជាមួយក្លឹប PSV ។

Image result for tottenham hotspur vs barcelona

បុរសសញ្ជាតិអាហ្សង់ទីនវ័យ ៤៦ ឆ្នាំរូបនេះបានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ខ្ញុំចងចាំថាបន្ទាប់ពី Eindhoven គ្មាននរណាជឿលើយើងទេពួកគេទាំងអស់គ្នានិយាយថាវាជាបេសកកម្មមិនអាចទៅរួច ប៉ុន្តែឥឡូវយើងនៅទីនេះ ” ។

លោក Pochettino បានបន្តទៀតថា៖ ” យើងបានឡើងទៅកាន់វគ្គបន្ទាប់ ហើយវាគឺជាសមិទ្ធិផលដ៏ធំធេងមួយសម្រាប់ក្លឹប ។ យើងសប្បាយរីករាយណាស់សម្រាប់អ្នកគាំទ្ររបស់យើងដែលនៅទីនេះ រីករាយចំពោះអ្នកគាំទ្ររបស់យើងនៅទីក្រុងឡុង និងជុំវិញពិភពលោក ។ វាជាការជំរុញដ៏ធំមួយសម្រាប់ក្លឹប និងមានគំនិតលេងនៅវគ្គបន្ទាប់នៅឆ្នាំក្រោយនៅក្នុងពហុកីឡាដ្ឋានថ្មីគឺជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់យើង ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី