Mbappe បង្ហាញកត្តាពិសេសមួយដែលជម្រុញឱ្យ PSG ឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃ UCL

7666

Kylian Mbappe ជឿជាក់ថាការទទួលជ័យជម្នះរបស់ក្លិប Paris Saint-Germain ក្នុងការឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League ដោយសារការបំផុសគំនិតឲ្យមានការពិភាក្សាគ្នាមួយចំនួននៅក្នុងក្រុម ។

Related image

ការទទួលជ័យជម្នះ ៤-១ របស់ Paris Saint-Germain លើក្រុម Red Star Belgrade កាលពីព្រឹកយប់មិញបានធ្វើឱ្យ PSG ឈរនៅក្នុងចំណាត់ថ្នាក់លេខ ១ នៅក្នុងពូល C ខណះក្រុមហង្សក្រហម Liverpool ទទួលបានចំណាត់ថ្នាក់លេខ ២ បន្ទាប់ពីទទួលជ័យជម្នះ ១-០ លើក្រុម Napoli ខណះក្លឹបខ្លាំងទាំងពីរបានដឹកដៃគ្នាឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ។

Related image

ក្រុមរបស់លោក Thomas Tuchel ហាក់ដូចជាមានបញ្ហាខ្លះនៅពេលដែលពួកគេបានឈ្នះតែមួយប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួត ៤ លើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតវគ្គជម្រុះតាមពូលនៃពានរង្វាន់ក្របខ័ណ្ឌ UCL នៅរដូវកាលនេះ ប៉ុន្តែការទទួលបាន ៦ ពិន្ទុពីការប្រកួត ២ លើកចុងក្រោយរបស់ពួកគេគឺគ្រប់គ្រាន់ដើម្បីបញ្ជូនក្រុមយក្សរបស់បារាំងមួយនេះឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ ។ Mbappe ដែលជាអ្នករកគ្រាប់បាល់ទី ៤ របស់ PSG ក្នុងទីក្រុងបែលក្រាដក្រោយពីគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Edinson Cavani, Neymar និង Marquinhos បានបង្ហើបអំពីចំណុចពិសេសមួយដែលបានជម្រុញឲ្យពួកគេទទួលជ័យជម្នះចំនួន ២ ប្រកួតចុងក្រោយនេះ ។

Image result for Kylian Mbappe vs Red Star Belgrade

ខ្សែប្រយុទ្ធវ័យ ១៩ ឆ្នាំរូបនេះបានប្រាប់ RMC Sport ថា៖ ” យើងសប្បាយរីករាយណាស់ដែលយើងបានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយ ហើយយើងបានឆ្លើយតបទៅនឹងរឿងនោះហើយយើងនឹងផ្តោតលើលីគ និងពានក្នុងស្រុក និងបន្តការប្រកួត Champions League នៅក្នុងខែកុម្ភៈ ។ ខ្ញុំមិនគិតថាក្រុមរបស់យើងមានការរីកចម្រើននោះទេ យើងកាន់តែដឹងថាយើងចាប់ផ្តើមមិនបានល្អ ហើយយើងត្រូវសួរខ្លួនឯង ។ យើងបានសួរខ្លួនឯងថាតើយើងត្រូវលេងជាបុគ្គលឬជាក្រុម ។ អ្នកត្រូវតែនិយាយដោយត្រង់ទៅគ្នាទៅវិញទៅមក ហើយយើងបានធ្វើហើយទទួលរង្វាន់របស់យើង ” ។

Image result for Kylian Mbappe vs Red Star Belgrade

Kylian Mbappe បានបន្តទៀតថា៖ ” ខ្ញុំមានឱកាសលេងជាមួយកីឡាករដ៏អស្ចារ្យពីរនាក់នៅពេលដែលយើងលេងដូចជាយប់នេះវាល្អសម្រាប់អ្នកគ្រប់គ្នា ។ ពួកគេគឺជាកីឡាករដែលមិនមានអ្វីត្រូវបង្ហាញដល់នរណាម្នាក់ឡើយ ។ Cavani គឺជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេក្នុងប្រវត្តិសាស្រ្តរបស់ក្លឹប Neymar គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ។ យើងត្រូវតែបន្តឆ្ពោះទៅមុខ ហើយសម្លឹងមើលទៅលើអ្វីដែលនៅពីមុខ ។ យើងកំពុងតែសម្លឹងមើលទៅវគ្គ ១៦ ក្រុមចុងក្រោយ ហើយយើងនឹងឃើញអ្វីដែលនឹងកើតឡើងនៅក្នុងការចាប់ឆ្នោត ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី