Virgil van Dijk បាននិយាយថា Alisson Becker គឺជាអ្នកចាំទីដ៏អស្ចារ្យបំផុតក្នុងលោក

54064
  • ខ្សែការពារឆ្នើមរបស់ក្លឹប Liverpool កីឡាករ Virgil van Dijk បានអបអរសាទរដល់អ្នកចាំទី Alisson Becker បន្ទាប់ពីអ្នកចាំទីរូបនេះបានជួយឱ្យក្រុមរបស់ពួកគេឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ។

    Image result for Virgil van Dijk

    មួយគ្រាប់នៅក្នុងតង់ទី ១ របស់ Mohamed Salah គឺគ្រប់គ្រាន់សម្រាប់ក្រុមកំពុងឈរនៅកំពូលតារាងនៃក្របខ័ណ្ឌ Premier League ឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Champions League បន្ទាប់ពីផ្ដួលក្រុម Napoli ក្នុងលទ្ធផល ១-០ នៅលើទឹកដី Anfield កាលពីព្រឹកថ្ងៃអង្គារនេះ ។

    Image result for alisson becker vs napoli

    ខ្សែការពារដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពលោក Virgil van Dijk បានធ្វើការកោតសរសើរយ៉ាងក្នុងការសង្គ្រោះបាល់ដ៏អស្ចារ្យរបស់អ្នកចាំទីសញ្ជាតិប្រេស៊ីល Alisson ក្នុងជំនួបជាមួយក្លឹប Napoli ដោយប្រាប់អ្នកសារពត៌មានថា៖ ” អ្នកមិនគិតច្រើនពេកទេ ព្រោះវានឹងកើតឡើងក្នុងពេលឆាប់ៗនេះ ។ វាគឺជាការសង្គ្រោះដ៏អស្ចារ្យណាស់សម្រាប់យើងទាំងអស់គ្នា និងអ្នកចាំទីដ៏អស្ចារ្យ ” ។

    Image result for Virgil van Dijk

    បើទោះបីជាទទួលបានជោគជ័យក្តីកីឡាករសញ្ជាតិហូឡង់វ័យ ២៧ ឆ្នាំរូបនេះបានព្រមានក្រុមរបស់ខ្លួនថាពួកគេនៅតែមានការងារជាច្រើនដែលត្រូវធ្វើនៅរដូវកាលនេះ ។ Van Dijk បានមានប្រសាសន៍ថា៖ ” យើងមិនបានសម្រេចអ្វីទេ យើងមិនបានសម្រេចអ្វីទេ យើងបានឈ្នះការប្រកួត យើងឆ្លងកាត់ជុំបន្ទាប់ ហើយនោះគ្រាន់តែជាជំហានបន្ទាប់សម្រាប់យើងប៉ុណ្ណោះ ។ យើងចង់សម្រេចឲ្យបាននូវរឿងធំៗនៅរដូវកាលនេះដូចជារាល់ឆ្នាំ ខ្ញុំគិតហើយយើងកំពុងស្ថិតក្នុងផ្លូវដ៏ល្អមួយ ” ។

    Related image

    បន្ទាប់ពីការទទួលជ័យជម្នះជាបន្តបន្ទាប់លើកទីបួន ក្លឹបហងក្រហម Liverpool នៅមានការប្រកួតដ៏ធំមួយផ្សេងទៀតនៅក្នុងថ្ងៃអាទិត្យនេះដែលត្រូវប៉ះជាមួយក្លឹបបីសាចក្រហម Manchester United ក្នុងក្របខ័ណ្ឌ Premier League ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី