ក្រោយបរាជ័យយក Messi ពេលនេះមេធំ Man City បញ្ជាឱ្យផ្ដួល Real យក Mbappe ឱ្យបាន

15732
  • ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ត្រៀមខ្លួនរួចជាស្រេច ដើម្បីខ្សែប្រយុទ្ធវ័យក្មេងម្នាក់ដែលជារ៉ាដារបស់ក្លិប Real Madrid។
    ក្រុម Manchester City បានប្តេជ្ញាចិត្តក្នុងការចុះហត្ថលេខាជាមួយខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe របស់ក្លិបអ្នកមានបារាំង Paris Saint-Germain ទោះស្ថិតក្នុងតម្លៃណាក៏ដោយ នេះបើយោងតាម Transfer Window podcast។
    ម្ចាស់ក្លឹបមេឃខៀវ Manchester City លោក Sheikh Mansour បានចេញបញ្ជាឱ្យធ្វើការផ្តួលក្លិប Real Madrid ដើម្បីចុះហត្ថលេខាលើកំពូលខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំនាំយកមកកាន់កីឡដ្ឋាន Etihad នៅដើមខែមករា ឆ្នាំ២០២២ខាងមុខនេះ។
    ជាមួយគ្នានេះ ក្រុមរបស់លោក Pep Guardiola ខកខានមិនបានចុះហត្ថលេខាលើ Harry Kane ពីក្លិបមាន់ខ្នាយមាស Totthemham Hotspur នៅរដូវក្តៅ ប៉ុន្តែនៅតែប្តេជ្ញាចិត្តចង់បានខ្សែប្រយុទ្ធថ្មីបន្ថែមទៀត ដោយបច្ចុប្បន្នតារាជើងស៊ុត Mbappe ជាអាទិភាពរបស់ពួកគេ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី