
កាលពីថ្មីៗនេះ យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថា កីឡាករឆ្នើមរបស់ Real Madrid ចំនួន២រូប គឺខ្សែបម្រើស្លាប Gareth Bale និងខ្សែប្រយុទ្ធ Karim Benzema កំពុងតែមានគម្រោងចាកចេញពីក្រុម Real Madrid នៅពេលដែលរដូវកាលនេះបញ្ចប់ទៅ។
ចំពោះមូលហេតុដែល Benzema ចង់ចាកចេញពីក្លិប ត្រូវបានគេរាយការណ៍ថា អាចបណ្តាលមកពីការរិះគន់ ពីសំណាក់អ្នកគាំទ្ររបស់ក្លិប ចំពោះការលេងរបស់ខ្លួន។ ចំណែកឯ មូលហេតុដែល Gareth Bale ចង់ចាកចេញ ដោយសារតែ រូបគេពុំសូវជាមានអារម្មណ៍ថា ខ្លួនបានជួយក្រុមបានច្រើនឡើយ។ ពោលគឺ រូបគេតែងតែមានបញ្ហារបួសជានិច្ចជាកាល។
ដោយឡែក យោងតាមរបាយការណ៍ មួយចំនួនទៀត ក៏បានឲ្យដឹងដែរថា ក្នុងពេលនេះ ក្រុមបិសាចក្រហម Manchester United និងក្រុមមាន់ខ្នាយមាស Tottenham Hotspur កំពុងតែប្រជែងគ្នា ដើម្បីនាំយកកីឡាករ Gareth Bale ត្រលប់ទៅកាន់ក្របខ័ណ្ឌ English Premier League វិញផងដែរ ៕
ដោយ៖ តារា