BVB សម្លឹងចង់បាន Martial ទុកជំនួសលោកព្រះតូច Haaland ដែលក្លិបធំៗដណ្ដើមគ្នាចង់បាន

20468
  • Borussia Dortmund កំពុងពិចារណាផ្លាស់ប្តូរខ្សែប្រយុទ្ធ Anthony Martial របស់ក្រុមបិសាចក្រហម Manchester United ប្រសិនបើពួកគេលក់ Erling Haaland នៅរដូវក្តៅក្រោយ នេះបើយោងតាមការសែត 90Min ។
    ខ្សែប្រយុទ្ធវ័យក្មេងកំពុងឡើងជើង Haaland មានលក្ខខណ្ឌនៃការដោះលែងនៅក្នុងកិច្ចសន្យារបស់គាត់ដែលនឹងធ្វើឱ្យគេស្ថិតក្នុងទីផ្សារនៅរដូវក្តៅឆ្នាំ២០២២ខាងមុខ ដោយមានក្លឹបកំពូលៗជាច្រើនត្រៀមខ្លួនដេញថ្លៃនាំយកតារាអន្តរជាតិន័រវែសវ័យ ២០ឆ្នាំរូបនេះ ដើម្បីនាំយករូបគេចេញពីក្លឹបយក្សនៃក្របខណ្ឌ Bundesliga ។
    ប្រសិនបើ Haaland ចាកចេញពិតប្រាកដមែន នោះ Dortmund អាចនឹងងាកទៅរក Martial ដែលកំពុងគ្មានកន្លែងឈរជើងនៅទឹកដី Old Trafford បន្ទាប់ពីការមកដល់របស់ Cristiano Ronaldo ស្របពេលក៏មានការលេចឮក្លិបធំៗមួយចំនួននៅតំបន់អឺរ៉ុបចាប់អារម្មណ៍ចង់បានខ្សែប្រយុទ្ធបារាំងរូបនេះផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី