លិចលឺដំណឹងថា James Rodriguez ចង់វិលត្រឡប់ទៅកាន់ក្លឹបអធិរាជស Real Madrid វិញ

21097

ដោយបានចំណាយពេលដ៏អស្ចារ្យនៅប្រទេសអាល្លឺម៉ង់កាលពីឆ្នាំមុន James Rodriguez ប៉ុន្តែបច្ចុប្បន្នកីឡាករូបនេះកំពុងស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតក្នុងរដូវកាលថ្មីនេះ ស្របពេលមានពាក្យចរចាអារ៉ាមថារូបគេចង់វិលត្រប់ទៅកាន់ក្លឹប Real Madrid វិញ ។

Related image

James Rodriguez ត្រូវបានខ្ចីជើងទៅលេងឲ្យក្លឹប Bayern Munich ចាប់តាំងពីរដូវក្តៅឆ្នាំ ២០១៧ ប៉ុន្តែទោះជាយ៉ាងណាក្លិបយក្សនៃក្របខ័ណ្ឌ Bundesliga មួយនេះនឹងមិនចុះកុងត្រាជាអចិន្រ្តៃយ៍ជាមួយខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ ខណៈដែលគ្រូបង្វឹករបស់ក្លឹប Bayern Munich លោក Niko Kovac មិនសូវពេញចិត្តជាមួយទម្រង់លេងរបស់កីឡាកររូបនេះនោះទេ ។ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Real Madrid រូបនេះបានលេងត្រឹមតែ ៦៤០ នាទីប៉ុណ្ណោះក្នុងការបង្ហាញខ្លួនបានចំនួន ១៥ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់នៅក្នុងរដូវកាលនេះ ។

Image result for James Rodriguez

ក្នុងពេលថ្មីៗនេះត្រូវបានគេជឿជាក់ថា James Rodriguez បានបង្ហាញពីបំណងប្រាថ្នារបស់ខ្លួនក្នុងការវិលត្រឡប់មកកាន់ក្លឹប Real Madrid វិញ ។ ដោយត្រូវបានគេដក់ស្រង់ពាក្យសំដីរបស់ James ដែលបាននិយាយថា៖ ” ខ្ញុំនឹងត្រលប់ទៅ Real Madrid វិញ ” ។

ហើយក្នុងពេលនាថ្មីៗនេះកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិកូឡុំប៊ីវ័យ ២៧ ឆ្នាំរូបនេះបានត្រលប់ទៅកាន់ពហុកីឡដ្ឋាន Santiago Bernabeu ខណៈដែលលោកត្រូវបានអញ្ជើញចូលរួមទស្សនាវគ្គផ្តាច់ព្រ័ត្រ Copa Libertadores ដែលត្រូវបានរៀបចំឡើងនៅក្នុងកីឡាដ្ឋានរបស់ក្លឹបអធិរាជស Real Madrid កាលពីថ្ងៃអាទិត្យទី ៩ ខែធ្នូ កន្លងទៅនេះ ។ ខណះក្លឹប River Plate បានទទួលជ័យជម្នះ ៣-១ លើក្រុម Boca Juniors ដើម្បីលើកពានរង្វាន់ Copa Libertadores ដែលជាពានលំដាប់ទីមួយរបស់ទ្វីបអាមេរិកខាងត្បូង ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី