ក្រោយធ្វើការជាមួយគ្នាមួយរយៈ Ole ជឿជាក់ថា Ronaldo នឹងលេងបាល់រហូតដល់អាយុប៉ុណ្ណេះ

29348
  • អ្នកចាត់ការទូទៅរបស់ក្លិបបិសាចក្រហម Manchester United បានធ្វើការកោតសរសើរដល់កូនសិស្សរបស់ខ្លួន បន្ទាប់ពីឃើញសមត្ថភាពនៅតែល្អរបស់ Cristiano Ronaldo បើទោះបីជាតារារូបនេះបានឈានដល់វ័យជ្រេណាស់ទៅហើយ។
    លោក Ole Gunnar Solskjaer បានប្រាប់សន្និសីទសារព័ត៌មានអំពី Cristiano Ronaldo ដែលបានដកស្រង់ដោយគេហទំព័រផ្លូវការរបស់ Manchester United ថា៖ “ខ្ញុំនឹងមិនភ្ញាក់ផ្អើលទេប្រសិនបើគាត់នៅតែលេងនៅអាយុ ៤០ ឆ្នាំ មិនមែនទាល់តែសោះ”។
    នៅអាយុ ៣៦ ឆ្នាំ Ronaldo នៅតែជាខ្សែប្រយុទ្ធដ៏គួរឱ្យ.គ្រោះ.ថ្នា.ក់ បំផុតនៅក្នុងពិភពលោក ព្រោះគាត់បានស៊ុតបាល់បញ្ចូលទី ៤ គ្រាប់រួចទៅហើយក្នុង ៣ ប្រកួតដំបូងនៅក្នុងការលេងឱ្យ Man United ជាលើកទី ២ របស់គាត់។
    កុងត្រាបច្ចុប្បន្នរបស់កីឡាករព័រទុយហ្កាល់ជាមួយបិសាចក្រហមនឹងផុតកំណត់នៅឆ្នាំ ២០២៣ ប៉ុន្តែប្រសិនបើគាត់រក្សាទម្រង់លេងដ៏ល្អដូចបច្ចុប្បន្ន នោះ Ronaldo អាចមានជម្រើសបន្តកិច្ចសន្យាមួយឆ្នាំទៀតនៅក្នុងកិច្ចព្រមព្រៀងនោះ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី