ការតស៊ូព្យាយាមគង់បានសម្រេច! ទីបំផុត CV11 ត្រឡប់មកកាន់ក្រុមគោព្រៃកម្ពុជា វិញហើយ

15103
  • ទីបំផុតអ្វីដែលអ្នកគាំទ្រទន្ទឹមរង់ចាំ បានក្លាយជាការពិតហើយ នោះគឺកំពូលខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា បានជាប់ក្រុមជម្រើសជាតិកម្ពុជា ជាលើកដំបូង ក្រោយខកខានជាច្រើនឆ្នាំ។
    សហព័ន្ធបាល់ទាត់កម្ពុជា បានបញ្ចេញបញ្ជីឈ្មោះកីឡាករត្រៀមការប្រកួតពានរង្វាន់ AFC ASIAN CUP CHINA 2023 Qualifiers (Playoff) និង AFC U23 ASIAN CUP Uzbekistan 2022 – Qualifiers ដែលការប្រកួតចាប់ផ្ដើមពីថ្ងៃទី០៩ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នៅប្រទេសបារ៉ែន និងជប៉ុន ខណៈមានលេចវត្តមានកីឡាករថ្មីៗជាច្រើនរូប ហើយក៏បាត់វត្តមានកីឡាករចាស់ៗជាច្រើនរូបផងដែរ ដូចជា ធារី ចន្ថាប៊ីន និង ប្រាក់ មន្នីឧត្តម ជាដើម។
    អ្វីដែលគេសង្កេតឃើញពិសេសនោះគឺ មានកីឡាករពីររូបដែលខកខានជាប់ជម្រើសជាតិក្រោមការដឹកនាំរបស់វីរបុរសជប៉ុនលោក Keisuke Honda បានត្រឡប់មកវិញ ដោយក្នុងនោះរួមមានកីឡាកររហ្ស័សនាមកុមារមាសកម្ពុជា CV11 និងខ្សែបម្រើឆ្នើម ច្រឹង ពលរដ្ឋ ហើយក៏រួមមានកីឡាករក្មេងៗមួយចំនួនផ្សេងទៀតដូចជាកីឡាករកូនកាត់ ឡេង ណូរ៉ា។
    វឌ្ឍនាកា បានបង្ហាញទម្រង់លេងដ៏លេចធ្លោ នារដូវកាលនេះនៅពានរង្វាន់លីគកំពូលកម្ពុជា ដោយស៊ុតបញ្ចូលទីបានចំនួន ១២គ្រាប់ ក្លាយជាបេក្ខភាពប្រជែងស្បែកជើងមាសផងដែរ។ នេះសបញ្ជាក់ថា អ្វីគ្រប់យ៉ាងសុទ្ធសឹងតែកើតចេញពីការខិតខំប្រឹងប្រែងព្យាយាម និងគោរពវិន័យ ដើម្បីសម្រេចគោលដៅអ្វីមួយ ដូច្នេះក្មេងៗជំនាន់ក្រោយ ត្រូវយក CV11 ជាគំរូ ដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីពដ៏ឆ្នើមមួយរូប៕ ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី