ហាក! Barcelona ចាប់ផ្តើមរដូវកាលនេះបានល្អជាងឆ្នាំមុន នៅពេលមាន Messi ទៅទៀត

17286
  • ភាពអាប់អួរដែលបានព័ទ្ធជុំវិញ Barcelona ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះមានអារម្មណ៍ថា វាត្រូវបានបញ្ចប់ជាបណ្ដើរៗហើយ បន្ទាប់ពីជ័យជម្នះ ៣-០ របស់ពួកគេក្នុងទឹកដីខ្លួនឯងលើក្រុម Levante ដែលក្នុងនោះ Ansu Fati បានវិលត្រឡប់មកទីលានវិញ ហើយក៏បានស៊ុតបញ្ចូលទីមួយគ្រាប់ផងដែរ។
    តែអ្វីគួរឱ្យភ្ញាក់ផ្អើលនោះគឺក្រុមរបស់លោក Ronald Koeman ឥឡូវនេះបានចាប់ផ្តើមល្អប្រសើរនៅក្របខណ្ឌ LaLiga Santander ជាងរដូវកាលមុន នៅពេលដែលពួកគេមានកំពូលខ្សែប្រយុទ្ធ Lionel Messi នៅក្នុងក្រុមរបស់ពួកគេទៅទៀត។
    Barcelona រកបាន ១២ ពិន្ទុពីការប្រកួតបើកឆាក ៦ លើករបស់ពួកគេ ចំណែកឯក្នុងយុទ្ធនាការ ២០២០/២១ ពួកគេមានតែ ៨ ពិន្ទុប៉ុណ្ណោះបន្ទាប់ពីឆ្លងកាត់ការប្រកួតដូចគ្នានេះ។ វាជារឿងស្រដៀងគ្នាទាក់ទងនឹងចំនួនគ្រាប់បាល់ផងដែរ ព្រោះរដូវកាលនេះ Barcelona រកបាន ១១ គ្រាប់បើប្រៀបធៀបទៅនឹង ១០ គ្រាប់កាលពីឆ្នាំមុន។
    ជាមួយគ្នានេះត្រូវបានគេមើលឃើញថា មានការធ្លាក់ចុះបន្តិចនៅតំបន់ការពារ ខណៈដែលក្រុមរបស់លោក Koeman បានរបូតគ្រាប់បាល់ដល់ទៅ ៦ គ្រាប់នៅរដូវកាល២០២១/២០២២នេះ ពោលគឺរបូតច្រើនជាងរដូវកាលមុន៕ ដោយ៖ វិទូ

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី