Atletico Madrid នឹងនាំយក Edinson Cavani ប្រសិនបើពួកគេលក់ Diego Costa ទៅឱ្យក្លឹបចិន

15103

ក្លឹប Atletico Madrid អាចនឹងដាក់សំណើរដេញថ្លៃទិញយកខ្សែប្រយុទ្ធកណ្ដាល Edinson Cavani នៅក្នុងខែមករានេះ ប្រសិនបើពួកគេលក់ខ្សែប្រយុទ្ធឆ្នើមរបស់ខ្លួន Diego Costa  ទៅឲ្យក្លឹបនៅប្រទេសចិន នេះបើយោងតាមការសែត Le10Sport បានចុះផ្សាយ ។

Image result for Edinson Cavani

អនាគតរបស់កីឡាករវ័យ ៣១ ឆ្នាំ Edinson Cavani ជាមួយក្លឹប Paris Saint-Germain ត្រូវបានគេចោទសួរជារឿយៗ ខណៈដែលសមាជិកក្រុមជម្រើសជាតិអ៊ុយរូហ្គាយរូបនេះមានរយៈពេល ១៨ ខែទៀតនៅលើកុងត្រាបច្ចុប្បន្នរបស់គាត់នៅក្នុងក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Ligue 1 មួយនេះ​ ។

Related image

ក្លឹបយក្សរបស់ប្រទេសអេស្ប៉ាញ Atletico Madrid សង្ឃឹមថាពួកគេនឹងអាចទទួលបានចំនួនទឹកប្រាក់រហូតដល់ ៧០ លានអឺរ៉ូ ( ៧៩ លានដុល្លារ ) តាមរយៈការលក់អតីតខ្សែប្រយុទ្ធរបស់ក្លឹបតោខៀវ Chelsea កីឡាករសញ្ជាតិអេស្ប៉ាញ Diego Costa ទៅឲ្យក្លឹបនៅប្រទេសចិន ក្នុងទីផ្សាដោះដូរកីឡាករបើកនាខែមករានេះ ហើយប្រសិនបើពួកគេធ្វើដូច្នេះមែនពួកគេនឹងប្រើប្រាស់លុយទាំងនេះដើម្បីដេញថ្លៃនាំយក Edinson Cavani ទៅមកកាន់កីឡាដ្ឋាន Wanda Metropolitano ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី