Zlatan Ibrahimovic នឹងបន្តលេងនៅលើទឹកដីសហរដ្ឋអាមេរិកនៅរដូវកាលថ្មី ២០១៩ នេះ

6928

បើយោងតាមកាសែត The Los Angeles Times បានចុះផ្សាយឲ្យដឹងថាខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic នឹងបន្តលេងឲ្យក្លឹប LA Galaxy បន្តទៀតនៅរដូវកាលថ្មី ២០១៩ នេះ ហើយនឹងទទួលបានកិច្ចសន្យាដែលល្អពិសេសជាងមុន ។

Image result for Zlatan Ibrahimovic

បន្ទាប់ពីបង្ហាញទម្រង់លេងដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងទឹកដីសហរដ្ឋអាមេរិកជាមួយក្លឹប LA Galaxy កីឡាករ Zlatan Ibrahimovic ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងក្លឹបយក្សៗជាច្រើនដូចជា Real Madrid , Manchester United , AC Milan និង Inter Milan ជាដើម ប៉ុន្តែមិនទាន់មានសំណើរណាមួយកើតឡើងជាផ្លូវការនៅឡើយទេ ។ ខណះអតីតតារាឆ្នើមរបស់ក្លឹប Paris Saint-Germain និង FC Barcelona រូបនេះដូចជាមិនចាប់អារម្មណ៍ត្រឡប់ទៅកាន់ទ្វីបអឺរ៉ុបវិញទេ ដោយបច្ចុប្បន្នកីឡាករវ័យ ៣៧ ឆ្នាំរូបនេះរីករាយចរចាកិច្ចសន្យាថ្មីជាមួយក្លឹប LA Galaxy ដើម្បីបន្តលេងនៅលើទឹកដីសហរដ្ឋអាមេរិកបន្តទៀត ។

Image result for Zlatan Ibrahimovic

ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតវ័យ ៣៧ ឆ្នាំរូបនេះបានបង្ហាញភាពដ៏អស្ចារ្យនៅក្នុងរដូវកាលដំបូងរបស់ខ្លួននៅក្នុងក្របខ័ណ្ឌ MLS ក្នុងរដូវកាលឆ្នាំ ២០១៨ កន្លងទៅនេះ ដោយស៊ុតបញ្ចូលទីបានចំនួន ២២ គ្រាប់ក្នុងការបង្ហាញខ្លួនបានចំនួន ២៧ លើក ចាប់តាំងពីចាកចេញពីក្លឹបបីសាចក្រហម Manchester United កាលពីពាក់កណ្ដាលឆ្នាំ ២០១៨ នេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី