Koulibaly ជឿជាក់ថា Napoli នឹងជាក្លាយម្ចាស់ពានរង្វាន់ក្របខ័ណ្ឌ Europa League នារដូវកាលនេះ

19432
  • ខ្សែការពាររបស់ក្លឹប Napoli កីឡាករ Kalidou Koulibaly បានសម្តែងការខកចិត្តយ៉ាងខ្លាំង បន្ទាប់ពីធ្លាប់ចេញពីពានរង្វាន់ក្របខ័ណ្ឌ Champions League ក្រោយពីចាញ់ក្លឹប Liverpool ក្នុងលទ្ធផល ១-០ ប៉ុន្តែកីឡាកររូបនេះជឿជាក់ថាពួកគេគឺជាក្រុមមួយដែលអាចឈ្នះពានរង្វាន់ Europa League នារដូវកាលនេះ ។

    Image result for Kalidou Koulibaly vs Liverpool

    ក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូល C ក្រោយពីចាញ់ក្លឹបហងក្រហម Liverpool ក្នុងលទ្ធផល ១-០ នៅក្នុងកីឡដ្ឋាន Anfield កាលពីថ្ងៃអង្គារ ។ ខ្សែការពារសញ្ជាតិ សេណេហ្គាល់ រូបនេះមានអារម្មណ៍ថាក្លឹប Napoli មានការខកចិត្តយ៉ាងខ្លាំងបន្ទាប់ពីមិនអាចឡើងទៅវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ Champions League ។

    Image result for Kalidou Koulibaly vs Liverpool

    Koulibaly បាននិយាយថា៖ ” ពួកយើងខិតជិតខ្លាំងណាស់ ( ឡើងទៅវគ្គ ១៦ ក្រោមចុងក្រោយនៃក្របខ័ណ្ឌ UCL ) ។ នៅពេលក្រុមចាប់ផ្តើមយើងមានមនុស្សជាច្រើនបានមើលឃើញយើងធ្លាក់ចេញពីក្របខ័ណ្ឌ Champions League រួចទៅហើយ ។ យើងមានការសោកស្តាយណាស់ ព្រោះយើងអាចធ្វើអោយមនុស្សគ្រប់គ្នាមានការភ្ញាក់ផ្អើល ប៉ុន្តែយើងមិនអាចធ្វើវាបាន ។ យើងមានក្រុមដ៏ល្អមួយ ហើយខ្ញុំដឹងថាយើងនឹងមានឱកាសល្អៗជាច្រើននៅរដូវកាលនេះ ” ។

    Related image

    ក្លឹប Napoli បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៣ ក្នុងពូល C ដោយពួកគេបានទម្លាក់ទៅលេងនៅក្នុងក្របខ័ណ្ឌ Europa League នៅរដូវកាលនេះ ។ ក្លឹបខ្លាំងៗដូចជា Chelsea និង Arsenal កំពុងស្ថិតក្នុងពានរង្វាន់ក្របខ័ណ្ឌលំដាប់ទី២ របស់ទ្វីបអឺរ៉ុប ខណះ Koulibaly ជឿជាក់ថាក្រុមរបស់ខ្លួននឹងត្រូវបានគេចាត់ទុកថាជាក្រុមខ្លាំងមួយនៅក្នុងពានរង្វាន់មួយនេះ ។

    Image result for Kalidou Koulibaly vs Liverpool

    ខ្សែការពារវ័យ ២៧ ឆ្នាំរូបនេះបានបន្តទៀតថា៖ ” យើងនឹងត្រូវផ្តល់អ្វីគ្រប់យ៉ាងនៅក្នុងក្របខ័ណ្ឌ Europa League ដើម្បីធ្វើឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយថែមទាំងព្យាយាមឈ្នះវាផងដែរ ។ យើងដឹងថាវាមិនងាយស្រួលនោះទេ ព្រោះឥឡូវនេះយើងជាទីពេញចិត្តសម្រាប់វា វានឹងក្លាយជាការប្រកួតប្រជែងដ៏លំបាកព្រោះមានក្រុមល្អនៅក្នុងក្របខ័ណ្ឌ Europa League  ។ ប៉ុន្តែយើងមានពេលវេលាដើម្បីគិតអំពីវា ឥឡូវយើងត្រូវតែគិតចាប់តាំងពីយប់នេះទៅ យើងនឹងព្យាយាមឈ្នះវា ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី