លោក Klopp ៖ ខ្ញុំមិនដែលគិតចង់សងសឹកជាមួយនឹងក្លឹប Real Madrid ម្ដងណានោះឡើយ

19802
  • លោក Jurgen Klopp បាននិយាយថាលោកមិនខ្វិលថា Liverpool នឹងត្រូវប្រឈមមុខជាមួយក្លឹបណានោះទេក្នុងវគ្គ ១៦ ក្រោមចុងក្រោយនៃក្របខ័ណ្ឌ Champions League ហើយលោកមិនធ្លាប់គិតចង់ធ្វើការសងសឹកទៅលើក្លឹប Real Madrid នោះឡើយ ។

    Image result for Jurgen Klopp

    មួយគ្រាប់នៅក្នុងតង់ទី១ របស់ Mohamed Salah ទល់នឹង Napoli បានធ្វើឲ្យក្លឹបយក្សរបស់អង់គ្លេសមួយនេះកក់កៅអីនៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយដោយឈរនៅក្នុងចំណាត់ថ្នាក់លេខ ២ ប្រចាំពូល C ។ នៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតលោក Klopp ត្រូវបានគេជូនដំណឹងថាអ្នកគាំទ្ររបស់ក្រុមហង្សក្រហមបានប្រាប់អ្នកកាសែតថាពួកគេចង់ជួប Real Madrid ម្តងទៀត ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានទទូចថាគាត់គ្មានគំនិតចង់សងសឹកជាមួយក្រុមណានោះឡើយ ។

    Related image

    លោក Klopp បាននិយាយថា៖ ” រឿងតែមួយគត់ដែលខ្ញុំដឹងគឺថាអ្នកគាំទ្រជាច្រើនចង់សងសឹកជាមួយនឹង PSG ( សម្រាប់ការចាញ់កាលពីខែមុននៅទីក្រុងប៉ារីស ) ប៉ុន្តែយើងមិននិយាយអ្វីនោះទេ នោះគឺជាអ្វីដែលខ្ញុំដឹង ។ យើងរង់ចាំសម្រាប់ការចាប់ឆ្នោត វាគ្មានបញ្ហានោះទេ ខ្ញុំពិតជាមិនប្រាកដថាយើងនឹងស្ថិតក្នុងការចាប់ឆ្នោតប៉ះជាមួយក្រុមណានោះទេ ហើយឥឡូវនេះយើងស្ថិតនៅក្នុងវា ។ តើខ្ញុំអាចអង្គុយនៅទីនេះហើយសុំក្រុមណាមួយ? ខ្ញុំមិនខ្វល់ទេយើងស្ថិតនៅលេខ ២ យើងនឹងត្រូវជួបជាមួយគូប្រជែងដែលខ្លាំងៗ ” ។

    Related image

    លោក Jurgen Klopp ក៏មិនគិតពីវគ្គជម្រុះនិងក្រុមណាដែលអាចបណ្តាលឱ្យក្រុមរបស់លោកជួបបញ្ហាធំបំផុតនៅក្នុងការប្រកួតនោះទេ ។ នៅពេលសួរថាតើនរណាដែលគាត់ជឿជាក់ថាជាក្រុមដែលអាចឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League នោះគាត់បានឆ្លើយថា៖ ” ខ្ញុំគ្មានគំនិតទេ ហើយខ្ញុំមិនខ្វល់ទេ អ្នកទាំងអស់ផ្សេងទៀតនៅតែស្ថិតនៅក្នុងការប្រកួត ។ យើងមានរដូវកាលដ៏យូរទៀត ហើយរហូតដល់ខែកុម្ភៈយើងមាន ៣០ ប្រកួត ដូច្នេះយើងសង្ឃឹមថាយើងទាំងអស់គ្នាមានសុខភាពល្អហើយអាចនាំមកនូវការរៀបចំក្រុមដ៏ត្រឹមត្រូវសម្រាប់ការប្រកួតទាំងនេះ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី