Rakitic បានដាក់លក់ផ្ទះនៅក្នុងទីក្រុងបាសេឡូណា និងបានបញ្ចូលកូនឱ្យទៅរៀនភាសារបារាំង

8376

យោងតាមប្រភពព័ត៌មានមួយចំនួនបានឱ្យដឹងថាខ្សែបម្រើសញ្ជាតិក្រូអាត Ivan Rakitic បានដាក់លក់ផ្ទះរបស់គាត់នៅក្នុងទីក្រុងបាសេឡូណា ខណៈដែលកូនៗរបស់គាត់ត្រូវបានគេដឹងថាបានបញ្ជូនទៅសាលារៀនថ្មីដើម្បីរៀនភាសាបារាំង ។

Image result for Ivan Rakitic

អ្វីគ្រប់យ៉ាងដែលបង្ហាញថាក្លឹប FC Barcelona និង Ivan Rakitic បានយល់ស្របថាកីឡាកររូបនេះនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្លិបជាមួយតម្លៃខ្លួនមិនតិចជាង ១២៥ លានអឺរ៉ូ នោះទេដើម្បីទិញផ្ដាច់កុងត្រារបស់គាត់ដែលនឹងត្រូវផុតកំណត់នៅក្នុងរដូវក្តៅឆ្នាំ ២០១៩ ខាងមុខនេះ ។ កាលពីសប្ដាហ៍មុនការសែត Diario AS បានរាយការណ៍ថាក្លឹប Paris Saint Germain មានបំណងធ្វើកិច្ចសន្យាមួយទៀតក្នុងការចុះហត្ថលេខាជាមួយ Ivan Rakitic នៅរដូវក្តៅខាងមុខនេះ ។

Image result for Ivan Rakitic

នៅរដូវក្ដៅឆ្នាំមុនក្លឹបយក្សរបស់ទីក្រុងប៉ារីសមួយនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីផ្តល់ឱ្យគាត់នូវកិច្ចសន្យាដ៏ធំមួយដែលនឹងធ្វើឲ្យកីឡាករវ័យ ៣០ ឆ្នាំរូបនេះទទួលបានប្រាក់ឈ្នួលកើនឡើងទ្វេដងបើប្រៀបធៀបទៅនឹងប្រាក់ឈ្នួលបច្ចុប្បន្នរបស់គាត់នៅក្នុងកីឡាដ្ឋាន Camp Nou ។ ទោះបីជាយ៉ាងណាក៏ដោយសមាជិករបស់ក្រុមជម្រើសជាតិក្រូអាតរូបនេះនៅទីបំផុតបានសម្រេចចិត្តបន្តស្នាក់នៅដូចដែលគាត់ត្រូវបានគេសន្យាថានឹងធ្វើកិច្ចព្រមព្រៀងដែលប្រសើរជាងមុនជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ La Liga មួយនេះ ។

Related image

ខ្សែបម្រើកណ្តាលរូបនេះបានប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់នៅក្នុងក្លឹបនៅពេលមានពាក្យចចាមអារ៉ាមផ្ទេរទៅកាន់ PSG ។ បើយោងតាមការសែត Mundo Deportivo ដែលបានដកស្រង់សម្ដីរបស់គាត់ថា៖ ” ខ្ញុំមិនចង់ឆ្លើយអ្វីទេ ខ្ញុំចង់ឱ្យមនុស្សសប្បាយចិត្តជាមួយខ្ញុំ ។ វាជាការសម្រេចចិត្តរបស់ខ្ញុំក្នុងការស្នាក់នៅទីនេះ ព្រោះខ្ញុំសប្បាយចិត្ត ” ៕

ដោយ៖តារា

ប្រភព :
tribuna
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី