Marcelo បាននិយាយថាក្លឹប Real Madrid មិនមានបញ្ហាអាកប្បកិរិយានោះទេ

43556
  • Marcelo មិនជឿថា Real Madrid មានបញ្ហាអាកប្បកិរិយានោះទេ បន្ទាប់ពីការបរាជ័យក្នុងប្រកួតចុងក្រោយនៃវគ្គជម្រុះតាមពូលនៃក្របខ័ណ្ឌ Champions League ដោយចាញ់ក្លឹប CSKA Moscow ក្នុងលទ្ធផល ០-៣ ។

    Image result for Marcelo vs CSKA Moscow

    ក្រុមម៉ាឌ្រីដបានបរាជ័យយ៉ាងធ្ងន់ធ្ងរនៅផ្ទះខ្លួនឯងក្នុងការប្រជែងដណ្តើមពានរង្វាន់លំដាប់ទីមួយរបស់ទ្វីបអ៊ឺរ៉ុបនៅក្នុងប្រវត្តិសាស្ត្រដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ចំនួន ៣ សម័យកាល ដែលក្រុមយក្សរបស់រុស្ស៊ីមួយនេះបានបំបាក់ក្នុងលទ្ធផល ៣-០ នៅក្នុងកីឡាដ្ឋាន Santiago Bernabeu ។

    Image result for Marcelo vs CSKA Moscow

    Marcelo បាននិយាយប្រាប់អ្នកយកព័ត៌មានថា៖ ” ខ្ញុំមិនគិតថាវាជាបញ្ហាអាកប្បកិរិយាទេ ។ យើងមិនដែលលេងក្នុងកីឡាដ្ឋានជាមួយអាកប្បកិរិយាមិនល្អនោះទេ ប៉ុន្តែប្រហែលជាការលេងរបស់យើងខ្លះអាចត្រូវបានបកស្រាយដូចនោះ ( ប្រកួតទល់នឹង CSKA ) ។ អ្នកត្រូវតែលេងជាមួយបំណងប្រាថ្នានៅក្នុងក្លឹប Real Madrid ។ វាមានរយៈពេលយូររហូតដល់វគ្គ ១៦ ក្រុមចុងក្រោយ យើងត្រូវតែកែលម្អនិងផ្លាស់ប្តូររូបភាពដែលយើងបានផ្តល់ឱ្យដោយខ្លួនយើង ។ យើងត្រូវតែមានការលើកទឹកចិត្ត និងត្រូវបង្ហាញភាពខ្លាំងឡើងវិញនៅឯ Bernabeu ” ។

    Image result for Marcelo vs CSKA Moscow

    Marcelo បានបន្ថែមថា៖ ” យើងតែងតែចង់ឈ្នះនិងផ្តល់នូវទម្រង់លេងល្អដោយខ្លួនឯង ប៉ុន្តែគួរឱ្យស្តាយដែលយើងមិនអាចធ្វើបាន ។ យើងមានឱកាសច្រើនក្នុងតង់ទី១ យើងបានស៊ុតជាច្រើនគ្រាប់ ប៉ុន្តែពួកគេមានបីគ្រាប់  ហើយពួកគេសមនឹងទទួលជ័យជម្នះនេះ ។ យើងត្រូវតែធ្វើការយ៉ាងខ្លាំង ។ រាល់ការប្រកួតគឺខុសគ្នា កីឡាករលេងតាមរបៀបផ្សេងគ្នា ហើយការបរាជ័យទាំងនេះនឹងកើតឡើងក្នុងកីឡាបាល់ទាត់ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី