លោក Pep Guardiola ៖ Phil Foden គឺជាគ្រាប់ពេជ្ររបស់អង់គ្លេស និង Manchester City

22651
  • លោក Pep Guardiola បាននិយាយថាខ្សែបម្រើវ័យក្មេង Phil Foden របស់ក្លឹប Manchester City ថាគឺជា “ពេជ្រ” មួយក្រោយពីកីឡាករវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្របខ័ណ្ឌ Champions League កាលពីប៉ះជាមួយក្លឹប Hoffenheim ។

    Image result for Pep Guardiola

    Phil Foden ត្រូវបានគេផ្តល់ឱកាសឱ្យលេងជាជម្រើសដំបូងនៅក្នុងការប្រកួតដណ្ដើមពានរង្វាន់លំដាប់ទីមួយរបស់ទ្វីបអឺរ៉ុប បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះបានចុះកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្រុមមេឃខៀវ ហើយរូបគេត្រូវបានទទួលចំណាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីលេងរហូតដល់ចប់ ៩០ នាទី ។

    Image result for Phil Foden vs Hoffenheim

    លោក Guardiola បានប្រាប់សន្និសីទសារពត៌មានមួយថា៖ ” ជាទូទៅ Phil បង្ហាញទម្រង់លេងមិនគួរឱ្យជឿ ។ ខ្ញុំមិនគិតថាខ្ញុំនឹងមានការសង្ស័យលើបុរសម្នាក់នេះនោះទេ វាជាវិធីដែលគាត់ប្រយុទ្ធជាមួយបាល់ គាត់មិនស្គមទេ គាត់ពិតជាខ្លាំងណាស់ ។ គាត់គឺជាទេពកោសល្យដ៏អស្ចារ្យ និងជាពេជ្រមួយគ្រាប់របស់អង់គ្លេស ។ ខ្ញុំដឹងថាវាមិនមែនជាការងាយស្រួលក្នុងការលេងនៅក្នុងក្លិបធំៗនោះទេ គាត់ត្រូវតែប្រកួតប្រជែងក្នុងលក្ខណៈល្អជាមួយកីឡាករ David Silva, Bernardo Silva និង Kevin De Bruyne ប៉ុន្តែគាត់មិនគួរឱ្យជឿក្នុងការហ្វឹកហាត់ជារៀងរាល់ថ្ងៃ ។ ការប្រកួតជាមួយនឹងក្រុមអាល្លឺម៉ង់វាពិតជាត្រូវការ ហើយគាត់លេងដូចជាបុរសពិតប្រាកដម្នាក់ “។

    Image result for Phil Foden vs Hoffenheim

    អ្នកខ្លះបានអំពាវនាវឱ្យកីឡាកវ័យ ១៨ ឆ្នាំរូបនេះ ទៅលេងនៅក្នុងក្លឹបដ៏ទៃផ្សេងទៀតក្នុងលក្ខខ័ណ្ឌខ្ចីជើង បន្ទាប់ពីការខ្វះពេលលេងនៅក្នុងក្លឹប Manchester City ប៉ុន្តែខ្សែបម្រើវ័យក្មេងរូបនេះមានភាពរីករាយក្នុងពេលវេលាបច្ចុប្បន្ន ។

    Image result for Phil Foden vs Hoffenheim

    Foden បានប្រាប់ BT Sport ថា៖ ” ខ្ញុំចូលចិត្តវា ដើម្បីទទួលបាន ៩០ នាទីនៅក្រោមការខិតខំរបស់ខ្ញុំ ។ ខ្ញុំកំពុងព្យាយាមយកឱកាសនេះនៅពេលខ្ញុំអាចធ្វើបាន យើងទទួលបានការចាប់ផ្តើមយឺត ប៉ុន្តែទទួលបានជ័យជម្នះហើយនោះជាអ្វីដែលសំខាន់ ។ ខ្ញុំបានទទួលកិច្ចសន្យារបស់ខ្ញុំ ហើយខ្ញុំកំពុងព្យាយាមដោះស្រាយបញ្ហារបស់ខ្ញុំ ហើយខ្ញុំនឹងឆ្លៀតឱកាសនៅពេលវាមកដល់ ។ ខ្ញុំនៅក្មេង ហើយកំពុងរៀនជារៀងរាល់ថ្ងៃ និងរីករាយរាល់នាទីរបស់វា ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី