CEO របស់ Uber ថានិងឱ្យមានតាក់ស៊ីហោះនៅរយះពេល ៥ ទៅ ១០ ឆ្នាំខាងមុខទៀត

24058
  • មួយរយៈចុងក្រោយនេះ មានក្រុមហ៊ុនជាច្រើនកំពុងបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនទៅលើការផលិតតាក់ស៊ីហោះ ដែលអាចដឹកអ្នកដំណើរជាប្រចាំការ ដូចទៅនឹងឡានតាក់ស៊ីធម្មតាដែរ។

    Related image

    ដូចគ្នាដែរក្រុមហ៊ុនតាក់ស៊ីល្បីល្បាញ Uber ក៏មានគំនិតចង់នាំយកតាក់ស៊ីហោះ មកបំពេញតម្រូវការរបស់មនុស្សជាតិផងដែរ។ យោងតាមរបាយការណ៍មួយរបស់ Reuters បានឲ្យដឹងថា លោក Dara Khosrowshahi នាយកប្រតិបត្តិក្រុមហ៊ុន Uber បានធ្វើការព្យាករណ៍ថា តាក់ស៊ីហោះនឹងអាចដាក់ឲ្យប្រើប្រាស់ នៅក្នុងរយៈពេលពី ៥ឆ្នាំទៅ១០ឆ្នាំខាងមុខនេះ។

    Image result for flying taxis uber

    Image result for flying taxis uber

    Related image

    គួរឲ្យដឹងដែរថា ក្រុមហ៊ុន Uber មានគំនិតបង្កើតសេវាកម្មតាក់ស៊ីហោះនេះ ចាប់តាំងពីឆ្នាំ ២០១៦ មកម្ល៉េះ ហើយគោលដៅរបស់គេគឺការផលិត VTOLs ដែលជាយន្តហោះអេឡិចត្រូនិចខ្នាតតូចមួយប្រភេទ និងមានដំណើរការដូចជាម៉ាស៊ីន Drone អ៊ីចឹងដែរ។ ដោយឡែកក្រុមហ៊ុន Uber ក៏បានសហការជាមួយអង្គការ NASA ដើម្បីសាកល្បងឡានហោះរបស់ពួកគេនៅក្នុងឆ្នាំ ២០២០ខាងមុខនេះផងដែរ៕

    ដោយ៖ តារា

    ប្រភព :
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី