
លោក Manuel Pellegrini បានអះអាងថាកីឡាករ Yaya Toure មិនមែនជាបេក្ខភាពចុះកិច្ចសន្យាជាចម្បងសម្រាប់ក្លិប West Ham នោះទេ ។
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona និង Manchester City កីឡាករ Toure ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ទៅកាន់ក្លិបជាច្រើននៅក្របខ័ណ្ឌ Premier League កាលពីដើមរដូវកាលនេះផងដែរ ប៉ុន្តែផ្ទុយទៅវិញកីឡាករវ័យ ៣៥ ឆ្នាំរូបនេះបានជ្រើសរើសយកការវិលត្រឡប់ទៅកាន់ក្លិបចាស់របស់ខ្លួន Olympiacos ជំនួសវិញ ។
ទោះបីជាយ៉ាងណាក៏ដោយលោក Pellegrini បានទទួលស្គាល់ថាលោកបាននិយាយទៅកាន់អតីតតារាឆ្នើមរបស់ក្លឹប Manchester City រូបនេះក្នុងអំឡុងពេលរបស់គាត់លេងនៅកីឡាដ្ឋាន Etihad នៅដើមរដូវកាលនេះ ដោយលោកមិនជឿថាក្រុមកាំភ្លើងធំ Arsenal នឹងធ្វើការចុះហត្ថលេខាជាមួយកីឡាករូបនេះដោយគ្មានតម្លៃខ្លួន បើទោះបីជាខ្សែប្រយុទ្ធវ័យ ៣៥ ឆ្នាំរូបនេះនៅតែមានគុណភាពខ្ពស់យ៉ាងណាក៏ដោយ ។
លោក Pellegrini បាននិយាយនៅពេលសួរអំពីលទ្ធភាពនៃការចុះហត្ថលេខាលើអតីតវិរះបុរសស៊ែប៊ីរូបនេះថា៖ ” ខ្ញុំបាននិយាយជាមួយ Yaya នៅដើមរដូវកាលនេះ។ Yaya គឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលជាកីឡាករកំពូលម្នាក់ដែលដើរតួគ្រប់ផ្នែកនៃតួនាទី ។ ខ្ញុំមិនដឹងថាមានអ្វីកើតឡើងជាមួយគាត់នៅក្រិចនោះទេ ។ ប៉ុន្តែក្នុងពេលនេះយើងកំពុងគិតអំពីការប្រកួតបន្ទាប់ដែលយើងនឹងលេង ហើយខ្ញុំមិនចង់និយាយទេរហូតដល់ចុងខែធ្នូអំពីទីផ្សាផ្ទេរ និងកីឡាករដែលយើងត្រូវការ ។ នៅពេលនេះខ្ញុំមិនអាចឆ្លើយសំណួររបស់អ្នកបានទេ វាមិនមែនជាអាទិភាពទេ ព្រោះថាយើងមានកីឡាកររួចហើយ ” ៕
ដោយ៖តារា