ខ្សែការពាររបស់ Arsenal Laurent Koscielny ៖ រដូវកាលរបស់ខ្ញុំទើបតែចាប់ផ្ដើមតែប៉ុណ្ណោះ

9923
  • កីឡាករ Laurent Koscielny បាននិយាយថារដូវកាលរបស់គាត់ទើបតែចាប់ផ្តើម បន្ទាប់ពីការវិលត្រឡប់របស់ខ្លួនពីការរងរបួសរយៈពេល ៧ ខែនៅក្នុងការទទួលជ័យជម្នះក្របខ័ណ្ឌ Europa League របស់ក្លឹប Arsenal ក្នុងលទ្ធផល ១-០ លើក្រុម Qarabag ។

    Image result for Laurent Koscielny

    ខ្សែការពារវ័យ ៣៣ ឆ្នាំរូបនេះមិនបានបង្ហាញខ្លួនសម្រាប់ក្លឹបកាំភ្លើងធំ Arsenal នោះទេចាប់តាំងពីកីឡាកររូបនេះបានទទួលរងរបួសសរសៃពួរយ៉ាងធ្ងន់ធ្ង កាលពីជំនួបក្នុងក្របខ័ណ្ឌ Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្លឹប Atletico Madrid កាលពីខែឧសភា ។

    Related image

    លោក Unai Emery គ្រូបង្វឹករបស់ក្លឹប Arsenal បានអនុញ្ញាត្តិឱ្យខ្សែការពារ Sokratis Papastathopoulos, កីឡាករ Shkodran Mustafi និងកីឡាករ Rob Holding ជាអ្នកត្រូវមកជំនួសកន្លែងរបស់កីឡាករ Koscielny ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះបាននិយាយថាគាត់មានអារម្មណ៍រឹងមាំឡើងវិញ បន្ទាប់ពីបានឆ្លងកាត់ការប្រកួតជាមួយក្រុម Qarabag ។

    Image result for Laurent Koscielny

    Koscielny បានប្រាប់ BT Sport ថា៖ ” វាមានការលំបាកណាស់ ។ ខ្ញុំមានពេលវេលាដ៏លំបាកវាគឺជាការរងរបួសដ៏ធំរបស់ខ្ញុំជាលើកដំបូង ។ ខ្ញុំបានចំណាយពេលដ៏យូរនៅក្រៅទីលាន ហើយវាពិតជាពិបាកណាស់ ប៉ុន្តែអ្នករៀនសូត្រច្រើនអំពីខ្លួនអ្នក និងអ្នកដែលនៅជុំវិញអ្នក ហើយខ្ញុំពិតជារីករាយនិងស្ងប់ស្ងាត់ជាមួយខ្លួនឯងនិងត្រូវខ្លាំងជាងមុន ។ សម្រាប់កីឡាករបាល់ទាត់មួយដែលខកខានយូរពីទីលានគឺពិបាកណាស់ ប៉ុន្តែពេលនេះវាគឺជាទីបញ្ចប់ ហើយខ្ញុំញញឹម ។ ខ្ញុំចាប់ផ្តើមរដូវកាលរបស់ខ្ញុំ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី