Jordi Alba ៖ ពួកយើងនឹងស្វាគមន៍យ៉ាងកក់ក្ដៅ ប្រសិនបើ Morata ផ្ទេរមក Barcelona

14659
  • យោងតាមខ្សែការពារ Jordi Alba បាននិយាយថាខ្សែប្រយុទ្ធ Alvaro Morata នឹងត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនៅក្លឹប FC Barcelona ប្រសិនបើកីឡាកររូបនេះចាកចេញពីក្លិប Chelsea ។

    Image result for Jordi Alba

    កីឡាករវ័យ ២៦ ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលនៅក្នុងខែមករាទៅកាន់ក្លិបយក្សៗនៅក្របខ័ណ្ឌ La Liga និងក្របខ័ណ្ឌ Serie A ដូចជាក្លិប AC Milan ជាដើម បន្ទាប់ពីកីឡាករូបនេះបន្តការតស៊ូនៅក្នុងកីឡាដ្ឋាន Stamford Bridge ។

    Image result for Jordi Alba with Alvaro Morata

    ចាប់តាំងពីចាកចេញពីក្លឹបអធិរាជស Real Madrid កាលពីឆ្នាំ ២០១៧ Alvaro Morata ស៊ុតបញ្ចូលទីបានចំនួន ១៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៤៥ ប្រកួតនៅក្របខ័ណ្ឌ Premier League សម្រាប់ក្រុមតោខៀវ Chelsea ខណះបច្ចុប្បន្នឆ្លងកាត់ ១៤ ប្រកួតរកបានតែ ៥ គ្រាប់ប៉ុណ្ណោះនារដូវកាលនេះក្នុងក្របខ័ណ្ឌលីគកំពូលអង់គ្លេស ។ Jordi Alba ដែលជាមិត្តដ៏ជិតស្និតនៅក្នុងក្រុមជម្រើសជាតិអេស្បាញរបស់ Morata បាននិយាយថាគាត់នឹងរីករាយក្នុងការឃើញអតីតខ្សែប្រយុទ្ធរបស់ក្លឹបសេះបង្កង់ Juventus រូបនេះវិលត្រឡប់មកកាន់ទឹកដីកំណើតរបស់ខ្លួនវិញ និងចូលរួមជាមួយគាត់នៅកីឡាដ្ឋាន Camp Nou ។

    Image result for Alvaro Morata

    ខ្សែការពារឆ្នើមស្លាបឆ្វេងរបស់ Barce រូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ ” Morata គឺជាកីឡាករដែលខ្ញុំពេញចិត្តបំផុត ។ គាត់គឺជាកីឡាករឆ្នើមប្រចាំឆ្នាំ ។ នៅទីបញ្ចប់វាជាការសម្រេចចិត្តរបស់ក្លិប ប្រសិនបើពួកគេចង់ចុះហត្ថលេខាជាមួយរូបគេឬក៏អត់ដូចកីឡាករដទៃផ្សេងទៀតដែរ ។ ប្រសិនបើពាក្យចចាមអារ៉ាមទាំងនេះជាការពិតគាត់នឹងត្រូវបានស្វាគមន៍យ៉ាងខ្លាំង  ” ។

    Image result for Michy Batshuayi

    Morata ទំនងជានឹងអាចត្រូវចាកចេញពីក្លឹបតោខៀវ Chelsea នៅក្នុងទីផ្សារដោះដូរកីឡាករនាពេលខាងមុខនេះ ប្រសិនបើគ្រូបង្វឹកលោក Maurizio Sarri អាចរកខ្សែប្រយុទ្ធឆ្នើមម្នាក់មកជំនួសបាននៅពេលខាងមុខ ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកកីឡាករ Michy Batshuayi គឺជាកីឡាករម្នាក់ដែលអាចបំពេញចន្លោះប្រហោងនេះ ខណះកីឡាកររូបនេះកំពុងត្រូវបានខ្ចីជើងលេងឲ្យក្លឹប Valencia ហើយបើតាមបានរាយការណ៍ជាច្រើនបានឲ្យដឹងថាក្លឹបយក្សរបស់អង់គ្លេសមួយនេះចង់ធ្វើការនាំយក Batshuayi ត្រលប់មកកាន់ទីក្រុងឡុងដ៍វិញនៅក្នុងខែមករានេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី