Suarez៖ ខ្ញុំមានមោទកភាពណាស់ ដែលបានឈ្នះស្បែកជើងមាស ២ដងក្នុងសម័យ CR7-Messi

74821
  • ក្នុងបទសម្ភាសន៍ជាមួយការសែត Marca កីឡាករ Luis Suarez ត្រូវបានគេសួរអំពីថាតើវារំខានដល់គាត់ទេដែលមិនដែលឈ្នះពានរង្វាន់ Ballon d’Or ក្នុងអាជីពរបស់គាត់?
    Suarez បាននិយាយថា៖ “ខ្ញុំនៅពីលើពានរង្វាន់បុគ្គល។ ខ្ញុំបានឈ្នះស្បែកជើងមាស ២ ដងក្នុងសម័យរបស់ Leo និង Cristiano ហើយខ្ញុំមានមោទកភាពចំពោះវា ព្រោះខ្ញុំបានឈ្នះវាដោយតួលេខមិនមែនដោយសារសំឡេងឆ្នោតនោះទេ”។
    ខ្សែប្រយុទ្ធ At.Madrid វ័យ ៣៤ឆ្នាំរូបនេះបន្តថា៖ “ខ្ញុំចូលចិត្តការទទួលខុសត្រូវជាអ្នកដឹកនាំ។ ខ្ញុំបានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ទល់នឹងម៉ាឌ្រីដដោយគ្មាន Leo បានធ្វើអ្វីមួយស្រដៀងគ្នានេះនៅ Liverpool ដោយគ្មាន Gerrard និងជាប្រធានក្រុមរបស់ Ajax នៅអាយុ ២១ ឆ្នាំ”។
    Suarez បានឈ្នះពានរង្វាន់បុគ្គលមួយចំនួនក្នុងអាជីពរបស់គាត់ រួមទាំងកីឡាករល្អបំផុតនៅ Premier League ប្រចាំរដូវកាល, ពាន PFA Player of the Season និងពានរង្វាន់ La Liga Top Scorer Award ប៉ុន្តែមិនដែលឈ្នះពានរង្វាន់ Ballon d’Or នៅឡើយទេ។ ខ្សែប្រយុទ្ធអន្តរជាតិអ៊ុយរូហ្គាយ មានរដូវកាលដ៏ល្អជាមួយក្រុម Atletico Madrid កាលពីរដូវកាលមុនដោយស៊ុតបញ្ចូលទីបាន ២១ គ្រាប់ និងជួយឱ្យពួកគេឈ្នះពានរង្វាន់ La Liga កាលពីរដូវកាលមុនផងដែរ៕ ដោយ៖ វិទូ

    ប្រភព :
    Tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី