ភ្នាក់ងាររបស់ FIFA កំពុងបញ្ចុះបញ្ចូល Barcelona ឱ្យលក់ Messi ទៅឱ្យក្លឹបនៅក្របខ័ណ្ឌ Serie A

10850
  • ភ្នាក់ងាររបស់ FIFA លោក Alessio Sundas បាននិយាយថាគាត់កំពុងបញ្ចុះបញ្ចូលក្លឹប FC Barcelona ឱ្យលក់ Lionel Messi ។ លើសពីនេះទៀតលីគរបស់អ៊ីតាលីបានបង្កើតទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្លឹបនិងកីឡាករ ខណៈដែលគាត់បានធ្វើសំណើបែបនេះរួចទៅហើយកាលពីមួយឆ្នាំមុន ។ ជាធម្មតាការផ្តល់ជូនរបស់គាត់ត្រូវបានបដិសេធ ប៉ុន្តែលោក Sundas មិនបានបោះបង់ចោលនូវបំណងប្រាថ្នារបស់គាត់ក្នុងការនាំយក Lionel Messi ទៅកាន់ក្របខ័ណ្ឌ Serie A នោះឡើយ ។

    Image result for Alessio Sundas

    លោកបាននិយាយជាមួយវិទ្យុ Goal 24 ថា៖ ” ក្នុងប៉ុន្មានថ្ងៃនេះខ្ញុំមានការផ្លាស់ប្តូរអ៊ីម៉ែលជាមួយលោក Pep Segura ជាអ្នកគ្រប់គ្រងទូទៅនៅក្លឹប Barcelona និងជាមួយឪពុករបស់ Leo ( Messi ) ដែលយកចិត្តទុកដាក់លើផលប្រយោជន៍របស់គាត់ ។ ការឆ្លើយតបរបស់ពួកគេមិនមែនជារឿងធំទេ វាដូចជាធ្វើឱ្យខ្ញុំគិតថាមានឱកាសតិចតួចណាស់ក្នុងការមើលឃើញ Messi លេងនៅក្នុងប្រទេសអ៊ីតាលី “។

    Image result for Lionel Messi

    លោក Sundas បន្តទៀតថា៖ ” គាត់បានដាក់ឈ្មោះក្លឹប Napoli ថាជាទិសដៅដ៏ល្អឥតខ្ចោះមួយក្នុងការចុះហត្ថលេខាលើតារាឆ្នើមរបស់អាហ្សង់ទីនរូបនេះ ។ ដំបូងគំនិតរបស់ខ្ញុំគឺស្នើរកិច្ចព្រមព្រៀងជាមួយ Napoli ពីព្រោះខ្ញុំគិតថា Messi គឺជាកីឡាករតែម្នាក់គត់ដែលអាចស្នងដំណែងរបស់ Maradona នៅ Napoli ហើយវានឹងក្លាយជាការប្រកួតប្រជែងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ប៉ុន្តែទោះជាយ៉ាងណាប្រតិបត្តិការជាមួយក្លឹប Napoli មិនមែនងាយស្រួលនោះទេ “។

    Image result for Lionel Messi

    លោកក៏បានបញ្ជាក់ទៀតថា៖ ” ក្លិបទាំងអស់មិនមានលទ្ធភាពទិញកីឡាករដូចជា Leo នោះទេ ចំណែកឯ AC Milan ក៏កំពុងប្រឈមនឹងការដាក់ទណ្ឌកម្មរបស់ UEFA ផងដែរ ខ្ញុំជឿជាក់ថា Inter នៅតែជាក្លឹបមួយដែលអាចទុកចិត្តបានទាំងផ្នែកសេដ្ឋកិច្ច ការនាំយក Messi ទៅ Inter នឹងមានន័យថាជាការផ្លាស់ប្តូរទីផ្សារតែមួយគត់ដែលមានសមត្ថភាពស្មើនឹងការមកដល់របស់កីឡាករ Cristiano Ronaldo នៅក្លឹប Juventus “។

    Image result for Lionel Messi

    ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល កីឡាករ Cristiano Ronaldo ដែលជាគូប្រជែងដ៏ធំបំផុតរបស់ Messi នាពេលថ្មីៗនេះបានធ្វើការស្នើរឲ្យម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះឱ្យមកចូលរួមជាមួយគាត់នៅក្នុងប្រទេសអ៊ីតាលី ដោយនិយាយថា៖ ” ខ្ញុំមិននឹកគាត់ទេ ប្រហែលជាគាត់ទេដែលកំពុងនឹកខ្ញុំ ខ្ញុំលេងនៅក្នុងប្រទេសអង់គ្លេស អេស្ប៉ាញ អ៊ីតាលី និងព័រទុយហ្គាល់ ខណះគាត់លេងនៅតែអេស្ប៉ាញ ប្រហែលជាគាត់ត្រូវការខ្ញុំច្រើនទៀត ខ្ញុំចង់ឱ្យគាត់មកប្រទេសអ៊ីតាលីនៅថ្ងៃណាមួយ ហើយខ្ញុំនឹងរីករាយនូវការប្រកួតប្រជែងជាមួយគាត់ ” ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី