Neymar ទំនងជាត្រូវរំសាយចិត្តចង់ចាកចេញពីក្លឹប Paris Saint-Germain ក្រោមហេតុផលមួយ

9261

យោងតាមគេហទំព័រ Le10sport បានឱ្យដឹងថាតារាឆ្នើមវ័យ ២៦ ឆ្នាំ Neymar ទំនងជាត្រូវរំសាយចិត្តដែលខ្លួនចង់ចាកចេញពីក្លឹប Paris Saint-Germain នៅរដូវក្តៅនេះហើយក្រោមហេតុផលមួយ ។

Image result for Neymar

ខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានពិចារណាក្នុងការចាកចេញពី PSG កាលពីប៉ុន្មានខែកន្លងមកនេះ ប៉ុន្តែបានចាប់ផ្តើមពិចារណាឡើងវិញនៅពេលដែលគាត់មានអារម្មណ៍សុខស្រួលនៅក្នុងក្លឹប Paris Saint-Germain ហើយដឹងយ៉ាងច្បាស់ថាប្រាក់ឈ្នួលដ៏សែនខ្ពស់របស់ខ្លួនគឺគ្មានកន្លែងណាផ្សេងទៀតដែលហ៊ានផ្ដល់ឲ្យអតីតតារាជើងស៊ុតរបស់ក្លឹប FC Barcelona រូបនេះបាននោះឡើយ ។

Image result for Neymar

Neymar គឺជាកីឡាករលំដាប់ទី២ បន្ទាប់ពីម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាល Lionel Messi ដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតក្នុងលោកចំនួន ៤០ លានអឺរ៉ូក្នុងមួយឆ្នាំពីក្លឹប Barcelona ខណះ Neymar ទទួលបាន ៣៦.៨ លានអឺរ៉ូក្នុងមួយឆ្នាំបន្ទាប់ពីចូលរួមជាមួយ PSG ចំណែកឯម្ចាស់ពានរង្វាន់ចំនួន Ballon d’Or ចំនួន ៥ សម័យកាលផងដែរនោះគឺកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ជាប់ចំណាត់ថ្នាក់លេខ ៣ ដោយទទួលបានប្រាក់ឈ្នួលត្រឹមតែ ៣០ លានអឺរ៉ូប៉ុណ្ណោះ ក្រោយពីចាកចេញពី Real Madrid ផ្ទេរទៅកាន់ Juventus ។

Image result for Neymar

ហើយបើតាមការចុះផ្សាយរបស់សារពត៌មានល្បីៗជាច្រើនបានសន្និដ្ឋានថា Neymar ដែលមានកូនចិត្តចង់ចាកចេញពីទីក្រុងបារីសគឺទំនងជាមិនចង់ចាកចេញពីក្រុមម្ចាស់ជើងឯក្របខ័ណ្ឌ Ligue 1 ទៀតនោះទេ ។ Neymar បានសម្រេចចាកចេញពីក្លឹបអ្នកមានបុណ្យ FC Barcelona កាលពីរដូវក្ដៅឆ្នាំ ២០១៧ ផ្ទេរទៅកាន់ក្លឹបអ្នកមានរបស់បារាំង Paris Saint-Germain ជាមួយតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២ លានអឺរ៉ូ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី