Chelsea មានទំនុកចិត្តយ៉ាងខ្ពស់ថានឹងអាចចុះហត្ថលេខាលើកីឡាករទើបតែជាប់ជម្រើសជាតិអង់គ្លេសម្នាក់

24908
  • ក្លឹបតោខៀវ Chelsea មានទំនុកចិត្តយ៉ាងខ្ពស់ថាពួកគេនឹងអាចចុះហត្ថលេខាលើខ្សែប្រយុទ្ធឆ្នើម Callum Wilson របស់ក្លឹប AFC Bournemouth នៅក្នុងខែមករា នេះបើយោងតាមសារពត៌មាន Express បានចុះផ្សាយ ។

    Image result for Callum Wilson

    ក្រុមតោខៀវ Chelsea មានឆន្ទៈក្នុងការផ្តល់ប្រាក់ចំនួន ៣០ លានផោន ( ៣៨ លានដុល្លារអាមេរិក ) សម្រាប់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ជម្រើសជាតិអង់គ្លេសរូបនេះ ខណៈដែលលោក Maurizio Sarri ចង់បានខ្សែប្រយុទ្ធកណ្ដាលឆ្នើមម្នាក់បន្ថែមទៀត បន្ទាប់ពីកីឡាករ Alvaro Morata និង Olivier Giroud បង្ហាញទម្រង់លេងមិនសូវបានល្អទាល់តែសោះក្នុងរដូវកាលថ្មីនេះ ។

    Image result for Callum Wilson

    បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសវ័យ ២៦ ឆ្នាំ Callum Wilson ត្រូវបានរារាំងដោយបញ្ហារបួសសរសៃពួរ ហើយលោក Eddie Howe  អ្នកចាត់ការរបស់ក្លឹប Bournemouth បានទទូចថាកីឡាកររបស់គាត់ទាំងអស់គឺមិនមែនសម្រាប់លក់នោះទេ ។ Callum Wilson បានបង្ហាញទម្រង់លេងបានយ៉ាងល្អដោយស៊ុតបញ្ចូលទីបានចំនួន ៩ គ្រាប់ក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹបកំពុងឡើងជើង AFC Bournemouth និងបានទាក់ភ្នែកគ្រូបង្វឹករបស់ក្រុមជម្រើសជាតិអង់គ្លេសលោក Gareth Southgate ក្នុងការកោះហៅចូលជម្រើសជាតិជាលើកដំបូងរបស់រូបគេផងដែរនាពេលថ្មីៗនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី