Marcelo បានសារភាពថា Real Madrid តែងតែនឹកកីឡាករល្អបំផុតក្នុងលោក Cristiano Ronaldo

47293
  • ខ្សែការពារស្លាបឆ្វេងរបស់ក្លឹប Real Madrid កីឡាករ Marcelo បានទទួលស្គាល់ថាក្រុមយក្សនៅក្របខ័ណ្ឌ La Liga កំពុងនឹក Cristiano Ronaldo ប៉ុន្តែកីឡាករូបនេះនៅតែជឿងជាក់ថាក្លឹបមួយនេះនៅតែបង្ហាញភាពខ្លាំង ។

    Image result for cristiano ronaldo with marcelo

    បន្ទាប់ពីរចំណាយពេលដ៏អស្ចារ្យចំនួន ៩ រដូវកាលជាមួយនឹងក្លិប Real Madrid តារាជើងស៊ុតរបស់ក្រុមជម្រើសជាតិព័ទុយហ្គាល់ Cristiano Ronaldo បានសម្រេចចាកចេញពីក្លឹបយក្សរបស់អេស្ប៉ាញមួយនេះកាលពីខែកក្កដាដោយបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹប Juventus ជាមួយតម្លៃខ្លួន ១០០ លានអឺរ៉ូ ។

    Image result for cristiano ronaldo with marcelo

    បន្ទាប់ពីអវត្តមានរបស់តារាវ័យ ៣៣ ឆ្នាំរូបនេះក្លឹបអធិរាជស Real Madrid បានជួបរដូវកាលដ៏អាក្រក់របស់ពួកគេក្រោមការដឹកនាំរបស់លោក Julen Lopetegui ខណះលោកត្រូវបានគេបណ្ដេញចេញពីដំណែងដោយត្រូវបានយកលោក Santiago Solari មកដឹកនាំក្រុមជំនួស ហើយគ្រូបង្វឹកដែលប្រូម៉ូតចេញគ្រូបង្វឹកឈុតយុវជនរូបនេះបានធ្វើការស្តារក្រុមឲ្យមានភាពល្អឡើងវិញ បើទោះបីជាពួកគេចាញ់ក្រុម Barcelona ដែលជាក្រុមឈរនៅកំពូលក្របខ័ណ្ឌ La Liga ចំនួន ៥ ពិន្ទុយ៉ាងណាក៏ដោយ ។

    Image result for cristiano ronaldo with marcelo

    Marcelo បាននិយាយថាវាច្បាស់ណាស់ថាម៉ាឌ្រីដនឹងនឹក “កីឡាករល្អបំផុតនៅលើពិភពលោក” ប៉ុន្តែជឿជាក់ថាក្រុមជើងឯកអ៊ឺរ៉ុបមួយនេះនៅតែបង្ហាញភាពលេចធ្លោ ។ តារាប្រេស៊ីលរូបនេះបានប្រាប់ Del Deportista ថា៖ ” គាត់ ( Cristiano Ronaldo ) គឺជាកីឡាករម្នាក់ដែលជាមិត្តរួមក្រុមរបស់ខ្ញុំ ហើយគាត់គឺជាមិត្តរបស់កីឡាករដ៏ទៃដូចជា Sergio Ramos និង Luka Modric ។ វាច្បាស់ណាស់ថានៅពេលដែលកីឡាករល្អបំផុតនៅលើពិភពលោកមិននៅក្នុងក្រុមរបស់អ្នក អ្នកនឹងនឹកគាត់ ប៉ុន្តែខ្ញុំមិនចង់និយាយថាយើងមិនមានកីឡាករល្អៗនៅលើពិភពលោកក្នុងគ្រប់ស្ថានភាពទាំងអស់នោះទេ ។ ក្រុមណាក៏ចង់បាន Cristiano ចូលរួមជាមួយពួកគេដែរ ប៉ុន្តែម៉ាឌ្រីដនឹងបន្តដំណើររបស់ម៉ាឌ្រីដ បើទោះបីជាកីឡាករចូលឬក៏ចេញក៏ដោយ ” ។

    Image result for cristiano ronaldo

    Cristiano Ronaldo បានរក្សាទម្រង់លេងបានយ៉ាងល្អរបស់គេនៅក្នុងក្របខ័ណ្ឌ Serie A ជាមួយក្លឹបសេះបង្កង់ Juventus ដោយស៊ុតបញ្ចូលទីបាន ១១ គ្រាប់ក្នុងការបង្ហាញខ្លួនបានចំនួន ២០ ប្រកួតនៅរដូវកាលដំបូងនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី