
គ្រូបង្វឹកក្រុម Juventus លោក Massimiliano Allegri បានយល់ស្របតាមការវាយតម្លៃរបស់កីឡាករ Cristiano Ronaldo ថាក្រុមយក្សរបស់ក្របខ័ណ្ឌ Serie A មួយនេះមានស្មារតីជាក្រុមខ្លាំងក្លា ។
ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលវ័យ ៣៣ ឆ្នាំ កីឡាករ Cristiano Ronaldo បាននិយាយកាលពីដើមសប្តាហ៍នេះថា Juventus គឺជាក្រុមគ្រួសារដ៏សែនកក់ក្ដៅជាងក្លឹប Real Madrid ។
លោក Massimiliano Allegri បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” ប្រសិនបើ Ronaldo និយាយបែបនេះ ខ្ញុំគិតថាវាជាការពិត ។ ក្លឹប Juventus ខ្លួនឯងជាក្លឹបមួយដែលជាកន្លែងដែលអ្នកអាចធ្វើបានយ៉ាងល្អជាមួយនឹងអង្គភាពដ៏អស្ចារ្យ យើងមិនទទួលបានលទ្ធផលដ៏អស្ចារ្យដោយសារតែយើងទិញកីឡាករល្អៗ ឬដោយសារតែអង្គភាពបច្ចេកទេសដ៏អស្ចារ្យនោះទេ ។ លទ្ធផលដ៏អស្ចារ្យត្រូវបានសម្រេចពីព្រោះក្លឹបរឹងមាំ ។ អ្នកមិនអាចមានលទ្ធផលល្អដោយគ្មានការគ្រប់គ្រងឬក្លឹបល្អនោះទេ វាជាការលំបាកសម្រាប់គ្រូបង្វឹកនិងកីឡាករ ” ។
Juventus ត្រូវបានគេចាត់ទុកថាជាបេក្ខភាពកំពូលមួយដែលមានភាគរយខ្ពស់ក្នុងការលើកពានរង្វាន់ក្របខ័ណ្ឌ Champions League នារដូវកាល ២០១៨/២០១៩ នេះផងដែរ ៕
ដោយ៖តារា